តាលីបង់បង្កើតរដ្ឋាភិបាលថ្មីភា្លម ចិនប្រកាសផ្តល់កាដូភ្លែត

  • 2021-09-09 06:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីតាលីបង់ បានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នភា្លម ចិនក៏បានប្រកាសផ្តល់ជំនួយ ៣១លានដុល្លារ ការផ្គង់ផ្គង់អាហារ និងវ៉ាក់សាំង ឱ្យទៅអាហ្វហ្គានីស្ថានតែម្តង។ នេះជាការប្រកាសរបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសដែលនៅជាប់ព្រំដែន អាហ្វហ្គានីស្ថាន ដូចជា ប៉ាគីស្ថាន អ៊ីរ៉ង់ តាជីគីស្ថាន អ៊ូបេគីស្ថាន និងតួមេនីស្ថាន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

ជាមួយគ្នានោះ លោកក៏បាន​អំពាវនាវឱ្យ​បណ្តា​ប្រទេស​ទាំងនេះ សហការ​ជួយ​អាហ្វហ្គានីស្ថាន​ផងដែរ ដោយបញ្ជាក់ថា ចិន​នឹង​ផ្តល់​វ៉ាក់សាំង ៣លានដូស​ទៅឱ្យអាហ្វហ្គានីស្ថាន។

ជុំវិញ​ការ​បង្កើតរដ្ឋាភិបាល​អន្តការនេះ ត្រូវបាន​ក្រុងប៉េកាំង​ អះអាងថា ជា​ជំហាន​ដ៏ចាំបាច់​ក្នុងការស្តារសណ្តាប់ធ្នាប់​ ក្នុងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ៕

ប្រភព៖ BBC

អត្ថបទថ្មី
;