ធ្លាប់តែបញ្ចេញ​មីស៊ីល! តែព្យុហយាត្រាលើកនេះ កូរ៉េខាងជើង ដាក់ឈុតទ័ពថ្មីប្លែកតែម្តង

  • 2021-09-09 08:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខុសពីរាល់ឆ្នាំ ដែល​តែអួតបង្ហាញមីស៊ីលនោះ ឆ្នាំនេះ​កូរ៉េខាងជើង បាន​ដង្ហែក្បួនទ័ព​ដែលពាក់​ឈុតទឹកក្រូច និងពាក់អុកស៊ីហ្សែន ត្រាក់ទ័រ និង​មាស៊ីន​ពន្លត់អគ្គិភ័យ ក្នុងពិធីរំលឹកខួប៧៣ឆ្នាំ​នៃការបង្កើត​ប្រទេស។ អ្វីដែលកាន់តែគួរឱ្យអារម្មណ៍នោះ គឺមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ហាក់មានរូបរាងស្គមជាងមុន ស្លៀកពាក់​ឈុតបច្ចឹមប្រទេស និងមិនបានថ្លែងសារអ្វីទេក្នុងពិធីនេះ។

ការប្រារព្ធពិធីនេះ​នៅទីលាន​គីម អ៊ីលសុង ក្រុងព្យុ៊ងយ៉ាង កាលពីយប់ថ្ងៃទី៨ កញ្ញា ២០២១ ធ្វើឡើង​ខណៈ​ដែល​កូរ៉េខាងជើង​ កំពុងជួបវិបត្តិសេដ្ឋកិច្ច​ដ៏អាក្រក់ និង​ការខិតខំ​ទប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយ​ការបិទព្រំដែន​ជាដើម ធ្វើឱ្យកង្វះខាតស្បៀង ថ្នាំ និង​ប្រេងសាំង៕

ប្រភព៖ Dailymail

អត្ថបទថ្មី
;