បទថ្មីរបស់ LISA មានអ្នកពេញចិត្ត និងរិះគន់ពេញ​អ៊ីនធើណិតដោយសារមកុដ​ និងខ្លោងទ្វារក្នុង MV

  • 2021-09-10 06:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី១០ ខែកញ្ញានេះ Lisa (BLACKPINK) បាន​ចេញវីដេអូបទ​ចម្រៀងទោល ចេញពីក្នុងអាល់ប៊ុម «LALISA» ហើយទទួល​បាន​ការ​គាំទ្រយ៉ាង​ខ្លាំង​នឹង​ចង្វាក់បទនេះ។ ប៉ុន្តែ​អមជាមួយនឹង​ការ​គាំទ្រ​ក៏ត្រូវរងនូវមតិរិះគន់ដែរ ដោយសារ​ឈុតមួយក្នុងវីដេអូបទ​ចម្រៀង មានការរៀបចំ Background ពីក្រោយជាខ្លោងទ្វារប្រាសាទ ហើយឈុត​ និងមកុដដែល​នាង​គ្រងក៏ច្នៃបែបបុរាណ​ដែរ។

ក្រោយទស្សនា​ MV រួចហើយ​មហាជន​ពិតជាមាន​ប្រតិកម្មខ្លាំង ដោយសារអ្នកប្រើបណ្ដាញសង្គមជនជាតិខ្មែរ លើកឡើងអ្វី​ដែល​នាង​បង្ហាញ​ក្នុងបទ ជាពិសេស​ត្រង់ឈុតដែល​មាន​ប្លង់ប្រាសាទ គឺដូចខ្លាំង​នឹងខ្លោងទ្វារប្រាសាទខ្មែរ ស្របពេល​មកុដច្នៃជាបុរាណ។ ស្របពេលជាមួយគ្នានេះក៏នៅ​មាន​ អ្នកខ្លះទៀតលើកឡើងថា ការរៀបចំ​នេះ​ វាអាច​ស្រដៀងគ្នានឹង​អ្វី​ដែល​ខ្មែរមាន ប៉ុន្តែឧទាហរណ៍ដូចជាមកុដជាដើមគឺតាមលំនាំថៃ

​​

គួរ​ដឹង​ដែរថា​ Lisa ផ្ទាល់បាន​និយាយក្នុង​សន្និសីទកាសែតថា​ សម្រាប់បទក្នុងអាល់ប៊ុម​របស់ខ្លួន គឺ​នាង​បាន​បញ្ចូល​រសជាតិជា​ថៃ ព្រម​ទាំង​ស្នើសុំ Teddy ដែល​ជា​ផលិតករ ឲ្យជួយធ្វើបទដោយរួមបញ្ចូល​ចង្វាក់បែប​ថៃ​ចូល​ផង៕

អត្ថបទថ្មី
;