សោកស្តាយ! វ៉ាក់សាំងបារាំង ត្រូវអតិថិជនលុបកុងត្រាចោលបាត់
- 2021-09-13 08:48:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្តាយ! វ៉ាក់សាំងបារាំង ត្រូវអតិថិជនលុបកុងត្រាចោលបាត់
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតវ៉ាក់សាំងបារាំង Valneva បានប្រកាសនៅថ្ងៃទី១៣កញ្ញានេះថា រដ្ឋាភិបាលអង់គ្លេសបានលុបចោលកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ១៩ពីខ្លួនហើយ។
អង់គ្លេសបានចោទក្រុមហ៊ុនថា បានបំពានកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងនេះ ប៉ុន្តែក្រុមហ៊ុន Valneva បានច្រានចោល។
គួរដឹងថា អង់គ្លេស បានបញ្ជាទិញវ៉ាក់សាំង Valneva ចំនួន១០០លានដូស សម្រាប់ឆ្នាំ២០២១-២០២២។
បើតាមក្រុមហ៊ុន Valneva បង្ហាញថា ក្នុងកិច្ចព្រមព្រៀងនេះ គឺរដ្ឋាភិបាលអង់គ្លេសមានសិទ្ធិលុបចោលវិញបាន ។ «Valneva បានខិតខំធ្វើការបំផុត ក្នុងកិច្ចសហការជាមួយរដ្ឋាភិបាលអង់គ្លេស ដោយរួមមានការវិនិយោគធនធានដ៏សំខាន់ និងប្រឹងប្រែងឆ្លើយតបសម្រាប់ការផលិតវ៉ាក់សាំងប្រឆាំងនឹងវីរុសបំប្លែងថ្មី»។
ក្រុមហ៊ុនបារាំងនេះ បន្ថែមថា ខ្លួននឹងប្តេជ្ញាបន្តអភិវឌ្ឍវ៉ាក់សាំង និងបង្កើតកិច្ចប្រឹងប្រែងជាមួយអតិថិជនដ៏មានសក្តានុពលដទៃទៀត ដើម្បីធានាថា វ៉ាក់សាំងអកម្មរបស់ខ្លួននេះ អាចត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាត។
ការចាក់សាកល្បងរបស់វ៉ាក់សាំង Valneva ក្នុងដំណាក់កាលទី១ និងទី២ ដែលបានបង្ហាញកាលពីចុងខែសីហា ឱ្យដឹងថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពជាង ៨០%។ វាអាចរក្សាទុកក្នុងសីតុណ្ហភាពពី ២ ទៅ ៨អង្សារសេ។ ចំណែកលទ្ធផលនៃការចាក់សាកល្បងដំណាក់កាលទី៣ ត្រូវបានរំពឹងថា នឹងចេញផ្សាយបង្ហាញនាខែក្រោយ៕