រោងចក្រផ្គុំ និងដំឡើងរថយន្ត Ford នឹងលេចចេញជារូបរាងនៅខេត្តពោធិ៍សាត់ ឆាប់ៗនេះ

  • 2021-09-14 07:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាពេលឆាប់ៗខាងមុខនេះ រោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ថ្មីមួយរបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD អាចនឹងលេចចេញជារូបរាងនៅក្នុង ទឹកដីខេត្តពោធិ៍សាត់។

រូបថតដោយ៖ pursat.gov.kh
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា មានប្រសាសន៍តាមរយៈ [Zoom](https://www.facebook.com/pursatprovincialhall855/videos/201744555233662) លើកឡើងថា៖ «រោងចក្រផលិតរថយន្ត Ford នឹងធ្វើត្រូវបង្កើតឡើងនៅក្នុង **ភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ** មានលទ្ធភាពស្រូបយកកម្លាំងពលកម្មប្រមាណ ៥០០នាក់ សម្រាប់ខ្សែសង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។»

ឆ្លងកាត់កិច្ចប្រជុំនេះលោក ម៉ៅ ធនិន គាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនេះ។ ខេត្តពោធិ៍សាត់ ត្រូវបានទទួល នូវមរតកអមតៈជាច្រើន ដែលថ្ងៃនេះទទួលបាននូវមរតកថ្មីមួយបន្ថែមទៀត គឺរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់។

នេះបើយោងទៅលើកិច្ចប្រជុំមួួយកាលពីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា និង គណៈកម្មាធិការវិនិយោគកម្ពុជា បានពិភាក្សា​លើ​ គម្រោង​វិនិយោគ​រោងចក្រ​ផ្គុំ និងតម្លើងរថយន្ត (ផលិតចែកចាយលក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE ពោលគឺមានដូចជា៖ រថយន្ត Ford Ranger និងរថយន្ត Ford Everest ជាដើម។

រូបថតដោយ៖ pursat.gov.kh
រូបថតដោយ៖ pursat.gov.kh
រូបថតដោយ៖ pursat.gov.kh

លោកអភិបាលខេត្ត មានក្តីសង្ឃឹមយ៉ាងមុតម៉ាំថា៖ «រោងចក្រនេះបង្កើតនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ នឹងធ្វើឱ្យមានការលើកកម្ពស់នូវជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសគឺយើងទទួលបាន នូវការស្រូបយកទីផ្សារពលកម្ម ដែលទាំងនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងណាស់ ក្រោមម្លប់នៃសន្តិភាព ដែលសម្តេចបានយកអាយុជីវិតទៅប្តូរ ទើបមានការអភិវឌ្ឍនៅលើទឹកដីនៃមាតុភូមិយើង និងនិយាយដោយឡែក នៅក្នុងខេត្តពោធិ៍សាត់របស់យើងខ្ញុំ៕» ប្រភពអត្ថបទ៖ Ti Amo (ពស)

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;