អលង្ការ​៣​មុខ​លើខ្លួន សួស វីហ្សា នេះ ​តម្លៃ​កប់ហ្មង! ធ្វើ​ឲ្យ​ថមមី រកកល់គ្រុន គ្រវីក្បាល​ដូច​គោ​ស្រាំងទិច

  • 2021-09-16 03:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស សួស វីហ្សា បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​បើក​ភ្នែក​ធំៗ លើ​ការ​ចំណាយ​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​គ្រឿង​តុបតែង​ខ្លួន បន្ទាប់​ពី​តារា​ស្រី​រូប​នេះ​ឲ្យ​ស្វាមី​ជូន​ចូល​ក្នុងហាង​ពេជ្រ​មួយ នៅ​ជាយ​រាជធានី​ភ្នំពេញ។

តាម​រយៈ​វីដេអូ​ចំនួន​បី​ដែល​បាន​បង្ហាញ​ដោយ​ថៅកែ​ហាងពេជ្រ ទ្រី ដាណា និង​អ្នក​នាង​សួស វីហ្សា ផ្ទាល់​កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា ម្សិលមិញ ឲ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ខួប​កំណើត​កូន​ស្រី វីហ្សា បាន​ឲ្យ​ស្វាមី​ជូន​ទៅ​ទិញអលង្ការ​ដាំ​ពេជ្រ​មួយ​ឈុត ដោយ​ក្នុង​នោះ​គេ​ឃើញ​មាន​ខ្សែ​ករ ក្រវិល នាឡិកា និង​កងដៃ​ដែល​គិត​ជា​តម្លៃ​ត្រូវ​បាន​ម្ចាស់​ហាង​ទម្លាយ​ថា ជាង​១០​ម៉ឺន​ដុល្លារ។

ការទូទាត់លើតម្លៃនេះ សួស វីហ្សា និងស្វាមី បានប្រើប្រត្ដិការតាមរយៈធនាគារABA ចំនួន៨ម៉ឺនដុល្លារ និងបន្ថែមប្រាក់ដុល្លារសុទ្ធមួយចំនួនទៀត ដើម្បីបង្គ្រប់តម្លៃជាង១០ម៉ឺនដុល្លារ។ នេះបើតាមការបញ្ជាក់ពីម្ចាស់ហាងពេជ្រ ទ្រី ដាណា។

សួស វីហ្សា៖"គាត់​ថា​អីចេះ...ខួប​កំណើត​កូន​គ្រប់​១​ឆ្នាំ នឹង​ទិញ​កាដូ​ឲ្យ​ខ្ញុំ ព្រោះ​ដើម្បី​កូន​ខ្ញុំ​បាន​លះបង់​អស់​ហើយ ហើយ​ឲ្យ​ជូន​មក​ស្រាប់​តែ​ថា​ឈឺ​ក្បាល​វិល​មុខ គ្រាន់​តែ​ក្រវិល ខ្សែ​ក ខ្សែ​ដៃ ហើយ​ថែម​នាឡិកា​នេះ​មួយ​ទៀត​សោះ​ហ្នឹង​ណ៎ា"។

តារា​ចម្រៀង​រូប​នេះ បញ្ជាក់​ថា ចង់​អ្នក​ថា​អី​ក៏​ថា​ចុះ សំខាន់​នាង​ទទួល​បាន​របស់​ដែល​ខ្លួន​ស្រឡាញ់ ហើយ​វា​កើត​ចេញ​ពី​ប្រាក់​ដែល​ជា​កម្លាំង​ញើស​ឈាម​របស់​គ្រួសារ​នាង។ បន្ទាប់​ពី​ទិញ​ពេជ្រ​រួច នៅ​ល្ងាច​មិញ​នេះ​គេ​ឃើញ​សួស វីហ្សា និង​ស្វាមី បាន​នាំ​គ្រួសារ​ទាំង​សង​ខាង ព្រម​ទាំង​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​ឲ្យ​មក​ហូប​ស៊ុប​ជុំ​គ្នា ដើម្បី​ទុក​ជា​ការ​អបអរ​ថ្ងៃ​ខួប​កំណើត​កូន​ស្រី​ផង និង​បង្កើន​កម្លាំង​ចិត្ត​ក្នុង​ការ​រកស៊ី​បន្ថែម​ទៀត​ផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី
;