សម្តេច ហ៊ុន សែន ថាគ្រូពេទ្យបានបូមឈាម​សម្តេចយកទៅពិនិត្យរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំង AstraZeneca

  • 2021-09-17 02:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចតេជោ ហ៊ុន សែន បាន​ឱ្យដឹងថា គ្រូពេទ្យ​បាន​ពិនិត្យឈាម​សម្តេចដើម្បីពិនិត្យរកមើលអង់ទីគ័រ ហើយបានឃើញថា គឺមានតិចដែល​តម្រូវឱ្យសម្តេចត្រូវឆាប់ចាក់វ៉ាកស់ាំងដូសទី៣។

ក្នុង​ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នាព្រឹកថ្ងៃទី១៧កញ្ញានេះ សម្តេចតេជោ លើកឡើងយ៉ាងដូច្នេះថា៖

«ពេទ្យបូមឈាម​ខ្ញុំ​យកទៅមើល ទាំងខ្ញុំនិងប្រពន្ធខ្ញុំហ្នឹង គឺថាអាអង់ទីគ័រហ្នឹងវានៅតិចបំផុត បានពេទ្យគេសុំឱ្យខ្ញុំចាក់ឱ្យរហ័ស អាហ្នឹង AstraZeneca។ អ៊ីចឹង​ដោយមនុស្សទេ មនុស្សខ្លះមានច្រើនទៅ មនុស្សខ្លះមានតិចទៅ ប៉ុន្តែយើងចាក់ប្រសើរជាងមិនចាក់»។

យ៉ាងណាមិញ សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់ទៅប្រជាជនថា មិនចាំបាច់​ធ្វើតេស្តរកអង់ទីគ័រអ្វីនោះទេ ក្រោយចាក់វ៉ាក់សាំង៕

;