កម្ពុជាគ្រោងបើក​ឱ្យភ្ញៀវបរទេសចាក់វ៉ាក់សាំងរួច ធ្វើចត្តាឡីស័កត្រឹម៧ថ្ងៃ តែអាចដើរលេង​ក្នុងខេត្តក្រុងនោះអំឡុងពេល ៧ថ្ងៃនេះបាន

  • 2021-09-17 03:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល​គ្រោង​អនុញ្ញាតឱ្យ​បើកទទួលភ្ញៀវទេសចរបរទេស​ដែលចាក់វ៉ាក់សាំងគ្រប់ដូសរួច ចូលមកកម្ពុជា​ដោយធ្វើចត្តាឡីស័ក ៧ថ្ងៃប៉ុណ្ណោះ។ ការថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធីបើកយុទ្ធនាការ​ចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់​ក្រោម ១២ឆ្នាំ នាព្រឹកថ្ងៃទី១៧ កញ្ញា ២០២១។

រូបថត៖ AKP
សម្តេចតេជោបញ្ជាក់ទៀតថា ការធ្វើចត្តាឡីស័ក ៧ថ្ងៃនេះ គឺមិនមែន​នៅក្នុងបន្ទប់ទេ ពោលគឺ​ប្រសិនបើភ្ញៀវរូបនោះទៅដល់ខេត្តក្រុងណា គឺអាច​ដើរលេងកម្សាន្ត​ក្នុងខេត្តក្រុងនោះរយៈពេល ៧ថ្ងៃ ហើយពេលចប់៧ថ្ងៃ គឺអាចឆ្លងទៅខេត្តផ្សេងៗបាន៕
អត្ថបទថ្មី
;