នាយករដ្ឋមន្រ្តីសិង្ហបុរី ក្លាយ​ជា​មេដឹកនាំអាស៊ាន​ទី២ បន្ទាប់ពីសម្តេច ហ៊ុន សែន ដែលចាក់វ៉ាក់សាំង​ដូសជំរុញ

  • 2021-09-17 06:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លី សា៊នឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បាន​ក្លាយ​ជាមេដឹកនាំ​អាស៊ាន​ទី២ បន្ទាប់ពី​សម្តេច ហ៊ុន សែន ដែលបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នៅថ្ងៃទី១៧ កញ្ញា ២០២១នេះ។

ការចាក់វ៉ាក់សាំងដូសទី៣របស់លោក លី ស៊ានឡុង ធ្វើឡើង ៨ខែ បន្ទាប់ពីចាក់ Pfizer ដូសទី២។

លោកបាន​បង្ហោះ​នៅលើទំព័រហ្វេសប៊ុកថា ករណីឆ្លងបាន​កើនឡើង​យ៉ាងឆាប់រហ័ស។ ការ​ចាក់ដូសជំរុញ នឹង​ពង្រឹង​ប្រព័ន្ធការពាររបស់អ្នកពី​ជំងឺកូវីដ១៩ ក៏ដូចជា​កាត់បន្ថយ​ភាពទៅរកជំងឺធ្ងន់ធ្ងរ។

លោកបន្តថា គណៈកម្មាធិការជំនាញ​បាន​ផ្តល់​អនុសាសន៍​ចំពោះ​ការចាក់ដូសជំរុញនេះសម្រាប់​មនុស្សអាយុចាប់ពី៦០ឆ្នាំ និង​អ្នកឆាប់ចុះខ្សោយ​ប្រព័ន្ធភាពសុំា៕

អត្ថបទថ្មី
;