​ទើប​តែ​ចេញ​ថ្ងៃ​មុន​ GoPro HERO 10 ​ហាង​មួយ​នៅ​ភ្នំពេញ​ដាក់​តម្លៃ​ឲ្យ​កម្ម៉ង់​ទិញ​

  • 2021-09-17 07:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន GoPro ទើបនឹងបញ្ចេញផលិតផលថ្មីបំផុតរបស់ខ្លួនគឺម៉ូឌែល HERO 10 Black ឆ្នាំ ២០២១ កាលពីថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២១ កន្លងទៅ ដោយបំពាក់មកជាមួយនឹងសមត្ថភាពខ្ពស់សឹងគ្រប់ចំណុច ធ្វើឲ្យអ្នកនិយមថតវីដេអូ vlog ពេញចិត្តជាខ្លាំង។

តាមរយៈហាងនៅភ្នំពេញមួយឈ្មោះ GoPro PROgadgetsKH បានឲ្យ Sabay ដឹងថា ហាងបានបើកឲ្យកម្ម៉ង់ ឬ បញ្ជាទិញទុកមុន (Pre-order) ពីថ្ងៃនេះតទៅ។ សម្រាប់ថ្ងៃទទួលឥវ៉ាន់ អំឡុងពាក់កណ្ដាលខែតុលា។

លើសពីនេះទៀត សម្រាប់១០នាក់ដំបូងនឹងទទួលបានកញ្ចប់បន្ថែមពី GoPro ផ្ទាល់តែម្ដងយ៉ាងគាប់ចិត្ត។ ចំពោះតម្លៃបើកឲ្យកម្ម៉ង់ទិញនោះគឺ ៤៩៩ ដុល្លារ។ តម្លៃនេះដូចគ្នាបេះបិទ ទៅនឹងតម្លៃប្រកាសចេញផ្លូវការដោយ GoPro តែម្ដង។

GoPro HERO 10 ឆ្នាំ ២០២១ មាន​សមត្ថភាព និង​លក្ខណៈ​សម្បត្តិ (specs) សំខាន់​ៗ​ដូច​រៀបរាប់​ខាងក្រោម៖

-កាមេរ៉ា 23MP សេនស័រធំបំផុតលើសម៉ូឌែលមុនៗ(Hero 9 គឺ20MP)

-បំពាក់ឈីបជំនាន់ GP2 ជំនាន់ចុងក្រោយ

-ដំណើការលឿនរហ័ស Smooth ភាពងាយស្រួលប្រើ ជាងមុនដល់ទៅពីរដង

-រូបថតសន្លឹកទំហំ 23MP ពេញតែម្តង ផលិតពណ៌ច្បាស់ Details ល្អជាងមុន

-រូបភាព កាត់ចេញពីវីដេអូ មានគុណភាពស្មើនឹងមួយសន្លឹកទំហំ 19.6MP

-ថត 2.7K ដល់កម្រិត 240fps

-ថត 4K ដល់កម្រិត 120fps

-ថត 5.3K ដល់កម្រិត 60fps

សូមមើលវីដេអូ promo ពេញពី GoPro៖

ក្រៅពីរូបរាងស្អាតទាក់ទាញជាងម៉ូឌែលមុនៗ GoPro ក៏បានបញ្ជាក់ថា ថតវីដេអូលើ Hero10 កម្រិតខ្ពស់ជាង 4K ដល់ទៅ ៩១% ឯណោះលើស Hero 9 ឆ្នាំមុន។ នៅគ្រប់រូបភាព និងវីដេអូថតរួចវា Auto upload ទៅ Cloud តាមរយៈភ្ជាប់កម្មវិធី Quik App ។

Hero 10 Black ក៏ទទួលបាននូវការបំពាក់មុខងារ HyperSmooth 4.0 ជំនាន់ទី ៤ ជាមុខងារជួយទប់លំនឹងនិងកាត់បន្ថយរំញ័រ បានល្អជាងមុន។ មុខងារនេះដំណើការល្អ ទទួលបានការលើកសរសើរពីសំណាក់ vlogger បរទេស ជាច្រើននាក់៕

អត្ថបទ៖ រក្សា

;