BTS ក្លាយជាកំពូលតារាលំដាប់កំពូលមានកិត្តិយសសម្ដែងនៅ UN បន្ទាប់ពី Beyoncé និង Shakira
- 2021-09-21 02:17:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BTS ក្លាយជាកំពូលតារាលំដាប់កំពូលមានកិត្តិយសសម្ដែងនៅ UN បន្ទាប់ពី Beyoncé និង Shakira
ចន្លោះមិនឃើញ
យុវជនតារាកូរ៉េ ៧រូបដែលជាក្ដីសង្ឃឹមរបស់យុវវ័យជាច្រើនលាននាក់ជុំវិញពិភពលោក គឺ BTS បានគ្រងឯកសណ្ឋានយ៉ាងហំហានពេញដោយភាពថ្លៃថ្នូរ បង្ហាញវត្តមានក្នុងកិច្ចប្រជុំលើកទី ៧៦ របស់អង្គការសហប្រជាជាតិ (United Nations General Assembly (UNGA)) ក្នុងនាមជាបេសកជនពិសេសរបស់ប្រធានាធិបតី Moon Jae In និងប្រទេសកូរ៉េខាងត្បូងទាំងមូល។
បង្ហាញមុខផ្ទាល់ជាលើកទី ២ នៅឆ្នាំនេះ សមាជិកទាំង ៧បានថ្លែងសុន្ទរកថាមានន័យជាច្រើនទាក់ទងនឹងការផ្ទុះឡើងនៃមេរោគកូវីដ ការប្រែប្រួលអាកាសធាតុ និងប្រធានបទផ្សេងៗទៀត ដើម្បីលើកទឹកចិត្ត ក៏ដូចជាបង្កើននូវក្ដីសង្ឃឹមដល់យុវជនបច្ចុប្បន្ន។
ជាមួយគ្នានោះអ្វីដែលកាន់តែអស្ចារ្យ BTS ក៏បានក្លាយជាតារា K-Pop ដំបូងគេងបង្អស់ប្រចាំប្រវត្តិសាស្ត្រ ដែលបានសម្ដែងផ្ទាល់នូវបទ «Permission To Dance » នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង New York។ ការបង្ហាញមុខសម្ដែងនៅពេលនេះពិតជាកិត្តិយសធំមិនអាចកាត់ថ្លៃបាន ប៉ុន្តែក្រៅពី BTS តើមានតារាណាខ្លះទៀតដែលធ្លាប់បានសម្ដែងនៅទីនេះកាលពីមុន?
ចម្លើយគឺគ្មានអ្នកណាក្រៅពី តារាចម្រៀង-អ្នកនិពន្ធអាមេរិក Beyoncé ទេ។ រាជិនីតារាចម្រៀងរូបនេះបានច្រៀងបទ «I Was Here» នៅអង្គការសហប្រជាជាតិកាលពីឆ្នាំ ២០១២។
ម្នាក់ទៀតនោះគឺ Shakira ដែលបានច្រៀង Cover បទរបស់តារាចម្រៀង Jonh Lennon មានចំណងជើងថា «Imagine» នៅឆ្នាំ ២០១៥។
ដូច្នេះវត្តមានរបស់ BTS នៅពេលនេះគឺជាក្លាយជាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានឡើយ ព្រោះក្រៅពីជាក្រុមចម្រៀងកូរ៉េដំបូង ពួកគេក៏ក្លាយជាតារាអាស៊ីដំបូង យុវជនវ័យក្មេងដំបូងបង្អស់ដែលត្រូវលើកតម្កើងខ្លាំងក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកពេលនេះ៕