មានសង្ឃឹមជីវភាពឡើងវិញ ពេលឃើញផែនការស្តារសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ពីកូវីដ១៩
- 2021-09-21 03:05:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានសង្ឃឹមជីវភាពឡើងវិញ ពេលឃើញផែនការស្តារសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ពីកូវីដ១៩
ចន្លោះមិនឃើញ
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការតម្រង់ទិសទៅគោលនយោបាយ និងធនធានរបស់ខ្លួនដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ១៩ តាមរយៈការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបាន ១៣លាននាក់តាមការគ្រោងទុក ការទ្រទ្រង់ជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ច ស្តារ និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចឱ្យបានឆាប់រហ័ស ដោយបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។
បើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឱ្យដឹងថា រាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំ និងគ្រោងដាក់ចេញផែនការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ដោយផ្តល់អាទិភាពចំបងលើ
១. ស្តារឡើងវិញ គឺកសាងមូលដ្ឋានរឹងមាំសម្រាប់សេដ្ឋកិច្ចវិលទៅរកកំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព ការគ្រប់គ្រងផលប៉ះពាល់ ការរក្សាលំនឹងនិងការជំរុញឱ្យងើបឡើងវិញនៃធុរកិច្ចដែលមានសក្តានុពល ជាពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស។
២. កែទម្រង់ គឺបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ ដែលរួមមានការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច និងការជំរុញ និងការអភិវឌ្ឍឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងឯកជន។
៣. កសាងភាពធន់ គឺពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺឬស្ថានភាពស្រដៀងគ្នាដែលអាចផ្ទុះឡើងនាពេលអនាគត ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមដែលរឹងមាំ មានប្រសិទ្ធភាព និងការធានាចីរភាព និងបរិយាប័ន្ននៃការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕