អគារសិក្សាទី២ ក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ នឹងចាប់ផ្ដើមសាងសង់ នៅថ្ងៃទី២៣ កញ្ញា

  • 2021-09-21 04:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគារសិក្សាទី២ ក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា នឹង​ត្រូវ​ចាប់ដំណើរការសាងសង់ នៅ​​ព្រឹក​ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ​២០២១ វេលាម៉ោង ១០:០០ព្រឹក។ អគារសិក្សា​នេះ​មាន​កម្ពស់ ៦ជាន់ រួមទាំងជាន់ក្រោមដី ចែកចេញជា៥៤បន្ទប់ ដែលត្រូវចំណាយពេលសាងសង់ពីរឆ្នាំ និងរំពឹងថានឹងអាចបញ្ចប់សព្វគ្រប់នៅចុងឆ្នាំ២០២៣។

អគារសិក្សាថ្មីនេះ ដែលបំពាក់ទៅដោយថ្នាក់រៀនវ័យឆ្លាត បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត សាលប្រជុំ សាលសហសិក្សា បន្ទប់សាស្រ្តាចារ្យ បន្ទប់សិល្បៈ បន្ទប់សុខភាព អាហារដ្ឋាន និងហាងកាហ្វេ នឹងក្លាយជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការជំរុញកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ក៏ដូចជាកំណែទម្រង់សាលារៀន និងការពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំក្រសួង គណៈគ្រប់គ្រង មន្រ្តី និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំ និងភាគីពាក់ព័ន្ធ នឹងចូលរួមក្នុងពិធីក្រុងពលី បញ្ចុះបឋមសិលា ចាប់ដំណើរការសាងសង់អគារសិក្សាទី២នេះ នៅ​​ព្រឹក​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០២១ វេលាម៉ោង ១០:០០ព្រឹក៕

ប្រភព៖ ក្រសួងអបរំ

អត្ថបទថ្មី
;