ស្នាដៃនិស្សិតខ្មែរវិទ្យាស្ថាន NPIC បង្កើតឌ្រូនមនុស្សជិះបាន ល្បីល្បាញដល់វិបសាយបរទេសចុះផ្សាយព្រោងព្រាត
- 2021-09-23 04:07:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នាដៃនិស្សិតខ្មែរវិទ្យាស្ថាន NPIC បង្កើតឌ្រូនមនុស្សជិះបាន ល្បីល្បាញដល់វិបសាយបរទេសចុះផ្សាយព្រោងព្រាត
ចន្លោះមិនឃើញ
យ៉ាងតិចណាស់មានគេហទំព័របរទេសច្រើនជាង ១០ ស្ថាប័នដូចជា៖ Reuters, MSN, CGTN, Bangkokpost, The Straits Times និងគេហទំព័រដទៃច្រើនទៀត ចុះផ្សាយព្រោងព្រាតអំពី ស្នាដៃនិស្សិតបច្ចេកទេសខ្មែរមកពី វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បង្កើតបានគម្រូ ឌ្រូនហោះមួយទំហំយ៉ាងធំអាចអង្គុយបញ្ជាពីលើបាន មានឈ្មោះថា "NPIC Human Carrier Drone" ។
គម្រោងមិនទាន់បញ្ចប់ត្រឹមនេះទេ នៅមានការបន្ថែមមុខងារច្រើនទៀត។ លោក រំពឹងថា នឹងត្រូវប្រើពេល ២ឆ្នាំ ទៀត និងចំណាយសរុបដល់ទៅ ៤ មុឺនដុល្លារឯណោះ ដើម្បីធ្វើឲ្យវាមានភាពវៃឆ្លាត ជួួយសម្រួលការងារច្រើនយ៉ាង និងជាពិសេសសម្រាប់ប្រើប្រាស់ជា ឧបករណ៍ជំនួយបន្ទាន់ អំឡុងកើតមានអគ្គីភ័យណាមួយកើតឡើងនៅភ្នំពេញ។
សូមទស្សនាវីដេអូខ្លីខាងក្រោម៖
ត្បិតថាមិនមែនជាផលិតផលដាក់លក់លើទីផ្សារពេលនេះ តែការសាកល្បងស្នាដៃនិស្សិតផ្នែកបច្ចេកទេសខាងលើ គឺជាការចាប់ផ្តើមដ៏ល្អបំផុតក្នុងវិស័យ Innovations ក្នុងប្រទេសកម្ពុជា៕