ថៃ មិនហ៊ានប្រើវ៉ាក់សាំង Sinopharm ចាក់លើកុមារអាយុចាប់ពី៣ឆ្នាំ
- 2021-09-23 06:41:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ មិនហ៊ានប្រើវ៉ាក់សាំង Sinopharm ចាក់លើកុមារអាយុចាប់ពី៣ឆ្នាំ
ចន្លោះមិនឃើញ
រដ្ឋបាលឱសថ និងចំណីអាហារថៃ (FDA) បានបដិសេធមិនយល់ព្រមអនុញ្ញាតឱ្យចាក់វ៉ាក់សាំង Sinopharm លើក្មេងអាយុចាប់ពី ៣ឆ្នាំ ដោយសារតែខ្វះទិន្នន័យសុវត្ថិភាព និងប្រសិទ្ធភាព។
លោក Paisan Dankhum អគ្គលេខាធិការរង FDA បាននិយាយថា គណៈកម្មាធិការ FDA និងអ្នកជំនាញ មកពីស្ថាប័នជាច្រើន បានពិភាក្សាអំពីសុវត្ថិភាព និងប្រសិទ្ធភាពវ៉ាក់សាំង Sinopharm កាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមហ៊ុន Biogenie Tech ដែលជាតំណាងចែកចាយ Sinopharm ក្នុងប្រទេសថៃ បានដាក់ពាក្យស្នើសុំចាក់លើកុមារអាយុចាប់ពី៣ឆ្នាំ។
FDA បានជូនដំណឹងអំពីការបដិសេធនេះ ទៅកាន់ក្រុមហ៊ុន Biogenie Tech រួចហើយ និងបានស្នើសុំឱ្យក្រុមហ៊ុនផ្តល់ព័ត៌មានបន្ថែមចំពោះសុវត្ថិភាព និងប្រសិទ្ធភាព ពីការប្រើប្រាស់វ៉ាក់សាំងនេះលើកុមារតាមប្រទេសមួយចំនួនដូចជា ចិន អារ៉ាប់រួម និងប្រទេសដទៃទៀត ឱ្យបានឆាប់៕