សម្តេច ហ៊ុន សែន ឱ្យគិតគូរផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ

  • 2021-09-23 09:00:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈសារសំឡេងនៅថ្ងៃទី២៣កញ្ញានេះ បាន​ណែនាំ​ឱ្យពិចារណា​លើការផ្អាក​ពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ឬកាត់បន្ថយ ឬយ៉ាងណា ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ១៩ បន្ទាប់ពីមានការ​ផ្ទុះករណីឆ្លងនៅវត្តមួយចំនួន ពិសេស​វត្តចំពុះក្អែក។

សម្តេចតេជោ បាន​បង្ហាញ​ការ​បារម្ភថា បើនៅ​បន្ត​ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌបែបនេះ ហើយមានការឆ្លងកូវីដ១៩ គឺ​នឹងនាំឱ្យមានស្ថានការណ៍អាក្រក់​កើតឡើង​ខ្លាំង ក្រោយ​ចប់ពិធីបុណ្យប្រពៃណីនេះ ពោលគឺ​នឹងមានអត្រាឆ្លងខ្ពស់​ប្រកបដោយហានិភ័យ៕

អត្ថបទថ្មី
;