ចាងហ្វាងផលិតរឿង Squid Game សារភាពថា លោកនិពន្ធរឿងនេះឡើងដោយសារទទួលឥទ្ធិពលពីរឿងជប៉ុន
- 2021-09-27 08:42:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាងហ្វាងផលិតរឿង Squid Game សារភាពថា លោកនិពន្ធរឿងនេះឡើងដោយសារទទួលឥទ្ធិពលពីរឿងជប៉ុន
ចន្លោះមិនឃើញ
បន្ទាប់ពីដាក់បញ្ចាំងនៅលើ Netflix តាំងពីថ្ងៃទី១៧កញ្ញាមក រឿងភាគកូរ៉េ Squid Game ទទួលបានការទស្សនាច្រើនបំផុត ពោលគឺបានក្លាយជារឿងភាគកូរ៉េទី១ ដែលស្ថិតនៅទីកំពូលលើ Netflix ក្នុងសហរដ្ឋអាមេរិក ដោយចូល Top 10 ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ។
រឿងដ៏ជក់ចិត្តនេះ ត្រូវបានចាងហ្វាងលោក Hwang Dong-hyuk សារភាពថា លោកបានបំផុសគំនិតនិពន្ធរឿងនេះក្នុងឆ្នាំ២០០៨ ដោយសារទទួលឥទ្ធិពលពីរឿងរបស់ជប៉ុន។
លោកបានរៀបរាប់យ៉ាងដូច្នេះថា៖
«ខ្ញុំសារភាពថា ខ្ញុំទទួលបាននូវការជំរុញពីរឿងរបស់ជប៉ុន អស់រយៈពេលជាច្រើនឆ្នាំ។ នៅពេលខ្ញុំចាប់ផ្តើមធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុ ហើយបានចំណាយពេលយ៉ាងច្រើនក្នុងហាងកាហ្វេដោយបានអានរឿងជាច្រើន ក្នុងនោះរួមមានរឿង Battle Royale និង Liar Game។ ខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍ថាខ្លួន បានចូលតួក្នុងហ្គេមនៃសាច់រឿងនេះ។ ប៉ុន្តែខ្ញុំក៏បានរកឃើញផងដែរថា ហ្គេមនេះ គឺស្មុគ្រស្មាញណាស់ ហើយខ្ញុំផ្តោតលើការងារ ជាជាងការលេងហ្គេមដោយប្រើប្រាស់កូនក្មេង»។
ហ្គេម នៅក្នុងរឿង Squid Game គឺជាហ្គេមដែលក្មេងៗកូរ៉េតែងតែលេងជាទូទៅ។ លោក Hwang Dong-hyuk និយាយថាលោកចង់បង្កើតនូវសតិអារម្មណ៍មួយនៃការភ្ជាប់គ្នារវាងហ្គេមប្រពៃណីនេះ និងការប្រកួតប្រជែងគ្មានទីបញ្ចប់ ឱ្យចូលទៅក្នុងអារម្មណ៍យុវវ័យ។ «វាតែងមានបន្លាមួយក្នុងការចងចាំដ៏ល្អបំផុត និងអាក្រក់បំផុតរបស់យើង ដែលផ្លាស់ប្តូរទៅក្នុងភាពពិតដ៏ព្រឺព្រួចបំផុត»៕