ព្រះវិហារបុរាណកាត់ចិន-ខ្មែរ អាយុជិត១០០ឆ្នាំ វត្តទឹកថ្លា ក្លាយជាកន្លែងដាក់ធាតុ

  • 2021-10-08 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះវិហារបុរាណអាយុ៩៣ឆ្នាំវត្តទឹកថ្លាក្លាយជាកន្លែងដាក់ធាតុពុទ្ធបរិស័ទទូទៅហើយនាពេលបច្ទុប្បន្ននេះក្រោយឈប់ប្រើប្រាស់អស់រយៈពេល១៦ឆ្នាំមក។ ព្រះវិហារកូនកាត់ចិនខាងលើកសាងឡើងនៅឆ្នាំ១៩២៨ ស្ថិតនៅវត្តទឺកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព្រះញ្ញាណឧត្តមព្រះវិន័យធម៌ គង់ សារី ព្រះអនុគុណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តទឹកថ្លាមានសង្ឃដីកាថា៖ «ឥឡូវអត់ដាក់អីទេ ដាក់តែកោដ្ឋពុទ្ធបរិស័ទទូទៅ យើងបិតយូរហើយវិហារនេះតាំងពីឆ្នាំ២០០៥មកម្លេះ ដោយសារវាចាស់ទ្រុឌទ្រោមផ្នែកពិដានប្រេះខ្លាំងខ្លាចធ្លាក់លើពុទ្ធបរិស័ទ។ ខាងក្រសួងគេបានយកលិខិតមកឲ្យអាត្មាអនុញ្ញាតឲ្យជួសជុលតែអាត្មាអត់បច្ទ័យជួសជុលទេ គ្រឿងបុរាណវាអស់ច្រើនតែបើមានពុទ្ធបរិស័ទណាមានសទ្ធា បរទេសក៏ដោយ ខ្មែរក៏ដោយឲ្យតែចង់ជួយ អាត្មាប្រគល់ជូន អាត្មាមិនរុះមិនរើអីទេទុកជាបេតិកភណ្ឌ»។

ព្រះវិហារបុរាណនេះកសាងឡើងនៅឆ្នាំ១៩២៨ សំណង់ទាំងមូលនៃវិហារភាគច្រើនធ្វើពីថ្ម ដីឥដ្ឋ និងស៊ីម៉ង់ត៍ មានគ្រឹះដែក និងសសរដែកស្ថិតនៅខាងលើចំកណ្តាល។ ផ្នែកខាងក្នុងមានគំនូរបុរាណ ចំណែកខាងក្រៅមានអក្សរចិន ដំបូលធ្វើពីប៉េតុង និងមានរចនាបទបែបចិន និងខ្មែរលាយលំគ្នា។ ព្រះវិហារនេះធ្លាប់ជួសជុល និងលាបថ្នាំផ្នែកខាងក្រៅម្តងកាលពីទសវត្សរ៍ឆ្នាំ១៩៩០។

ខាងក្រោមនេះជាទិដ្ឋភាពវិហារបុរាណវត្តទឹកថ្លាកាលពីថ្ងៃទិ២៩ ខែកញ្ញា ឆ្នាំ២០២១៖










ដោយ៖ យ៉ន សូវៀត

អត្ថបទថ្មី
;