«Squid Game» ល្បី ឯជីវិតស្នេហាតួ Ki Hoon ក៏ញាក់សាច់ទ្រើតៗដែរ

  • 2021-10-04 05:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿង «Squid Game» ជារឿងដែលទទួល​បាន​ការ​គាំទ្រភ្លូកទឹកភ្លូកដីរបស់ Netflix ដែល​បង្ហាញ​ពី​ការ​ប្រកួតលេងល្បែងក្មេងៗ​ និងលេងដោយមនុស្សពេញ​វ័យ ហើយអ្នក​ឈ្នះ​នឹង​ទទួល​បាន​ប្រាក់​ជា​ច្រើនដល់ទៅរាប់ពាន់​ដុល្លារ ស្របពេល​អ្នកចាញ់នឹង​ត្រូវ​ស្លាប់ជា​ដាច់ខាត។

តួ​ធំ​ម្នាក់​ក្នុង​ចំណោម​តួ​សំខាន់​ផ្សេង​ទៀតរបស់រឿងគឺ Seong Ki Hoon សម្ដែងដោយ Lee Jung Jae គឺជា​តួ​អង្គ​ដែល​គួរ​ឲ្យចាប់អារម្មណ៍ជាង​គេ​ក្នុងរឿងនេះ ហើយក៏ជា​មនុស្ស​តែម្នាក់​គត់ដែល​ឈ្នះ​ពីការ​ប្រកួត​ដ៏សាហាវ​នេះ។ ដូច្នេះ​ក៏គួរ​មាន​រឿង​ខ្លះ​ដែល​គ្រប់គ្នា​មិនគួរ​រំលង​ពី​ខ្សែជីវិត​ពិតរបស់​លោក ពិសេស​គឺ​ជីវិតស្នេហា។

បច្ចុប្បន្ន​នេះ​ តារា​សម្ដែង​ជើងចាស់​ក្នុងពិភពសិល្បៈកូរ៉េ Lee Jung Jae កំពុងទាក់ទង​ស្នេហាជាមួយនឹង​ Lim Se Ryung អ្នក​ដែល​គេ​ស្គាល់​ច្បាស់ពេញ​ប្រទេស​ថា​ជា​សេដ្ឋីនីមានទ្រព្យ​មិនធម្មតា។ គ្រួសារ​របស់នាង​ជា​អ្នកកាន់កាប់ក្រុមហ៊ុន Daesang Foods និង​អាជីវកម្មផ្សេងៗទៀត។ យ៉ាងណា​មិញ ​នាង​ធ្លាប់​បាន​រៀបការជាមួយនឹងទាយាទ Samsung ដែល​បច្ចុប្បន្ន​ជានាយករងរបស់ក្រុមហ៊ុននេះ​គឺ Lee Jae Yong ព្រមទាំង​មាន​កូន​ ២នាក់​ផងដែរ។

Lee Jung Jae និងLim Se Ryung

ងាក​មក​ Lee Jung Jae វិញ កាល​ពីអតីតកាល​ លោក​ធ្លាប់មាន​ទំនាក់ទំនងស្នេហាជាមួយនឹង​តារាសម្ដែង​ Kim Min Hee រយៈពេល​ ៣​ឆ្នាំ។ អ្នកទាំង ២​បាន​ជួបគ្នា​ពេល​សម្ដែង​រឿង «Pure Love Spectrum» ជាមួយគ្នា​កាល​ពីឆ្នាំ ២០០០

តាមពិតក្នុង​ឆ្នាំ ២០០០ Jae Jung កំពុង​ស្ថិតក្នុងទំនាក់ទំនងស្នេហាជាមួយនឹង​មិត្តស្រី​ដែល​បាន​ទាក់ទងគ្នា​ ៨ឆ្នាំមក​ហើយ ប៉ុន្តែខ្ទង់​ឆ្នាំ ២០០២-២០០៣ អ្នកទាំង ២​ ក៏សម្រេច​ចែកផ្លូវគ្នា។ រហូត​ឆ្នាំ ២០០៣ ទើប Jae Jung បើកបង្ហាញពីស្នេហារវាង​លោក និង Kim Min Hee

Jae Jung និង Kim Min Hee

ទោះជាយ៉ាងណា ស្នេហានេះ​ត្រូវប្រេះស្រាំនៅឆ្នាំ ២០០៦។ ដំណឹងបែកបាក់របស់តារា​ប្រុសស្រីទាំង ២​ពិតជា​បង្កជា​ការ​សោកស្ដាយជា​ខ្លាំង​សម្រាប់មហាជនទូទៅ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី
;