ធ្វើការជាង១០ឆ្នាំ លោក សុខ លាភ ចាប់ផ្ដើមបង្កើតអាជីវកម្ម ព្រោះចង់ធ្វើអ្វីដើម្បីខ្លួនឯងឲ្យលើសពីការងាររាល់ថ្ងៃ

  • 2021-11-23 09:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សុខ លាភ ម្ចាស់គេហទំព័រ SALA Enrollment នឹងមកបើកកកាយពីបទពិសោធន៍ នឹង​ពី​គំនិត​ផ្ដួច​ផ្ដើម​បង្កើត​គេហទំព័រ SALA Enrollment នេះ​ឡើង​ក្នុង​កម្មវិធី Starting Up ប្រិយមិត្តនឹងទួលបានគន្លឹះថ្មីពីភ្ញៀវកិត្តិយសដែលនឹងចូលខ្លួនមកបើកកកាយជីវប្រវត្តិ ការសិក្សា បទពិសោធន៍ការងារ ដំណើរជីវិត មុនឈានជើមកដល់ភាពជោគជ័យដល់ការបើកអាជីវកម្មពេលបច្ចុប្បន្ននេះ។

លោក សុខ លាភ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ​នៅ​ឆ្នាំ២០០០ បន្ត​ថ្នាក់​បរិញ្ញា​ប័ត្រ​គ្រប់​គ្រង​ប្រព័ន្ធព័ត៌មានវិទ្យានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅសាកល ន័រតុន (MBA)។ មានបទពិសោធន៍ជា System Experts ច្រើនជាង ១២ ឆ្នាំលើការងារ IT Business Operation។ មុន​ពេល​មក​ដល់​បច្ចុប្បន្នលោក សុខ លាភ ធ្លាប់​បាន​ធ្វើ​ការ​ក្នុង​វិស័យ IT នេះ​នៅ​ក្នុង​ក្រុម​ហ៊ុន ៥​មក​ហើយ​ក្នុង​រយ:ពេល​ជាង ១២​ឆ្នាំ​មក​នេះ។​

លោក សុខ លាភ បង្កើត SALA Enrollment ដំបូងខែមករា ២០១៩ តាម​ក្ដី​ស្រមៃ​របស់​ខ្លួន​ដែល​ចង់​ធ្វើ​អ្វី​ដើម្បី​ខ្លួន​ឯង​ឲ្យ​លើស​ពី​ការ​ធ្វើ​ការ​ងារ​ឲ្យ​គេរាល់​ថ្ងៃ បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​កម្មវិធី​ជា​ច្រើន។ លោក សុខ លាភ ថា​ការ​បង្កើតគេហទំព័រ SALA Enrollment គឺគេហទំព័រផ្ដល់សេវាកម្ម ប្រភេទទម្រង់គេហទំព័រថ្មីបំផុតមួយនៅកម្ពុជា ដាក់ឲ្យប្រើឥតគិតថ្លៃទាំងភាសាអង់គ្លេស និងភាសាខ្មែរ រួមមានព័ត៌មានអំពីសាកលវិទ្យាល័យចំនួន និងវិទ្យាស្ថានទាំងអស់ ទាំងនៅភ្នំពេញនិងតាមបណ្ដាខេត្តនានា។

គេហទំព័រ SALA Enrollment មានបែងចែកជា ៥ ផ្នែក៖ ព័ត៌មានទូទៅ, តម្លៃសិក្សា, កម្មវិធីសិក្សាអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេស។ លោក សុខ លាភ ចង់ឲ្យសិស្សចប់ទី១២ ទទួលព័ត៌មានថា តើមានសាកលវិទ្យាល័យ ឬវិទ្យាស្ថានប៉ុន្មាន? ហើយមានជំនាញសិក្សាអ្វីខ្លះ? ដូច្នេះពួកគាត់អាចប្រៀបធៀប និងសម្រេចចិត្តត្រឹមត្រូវ។ បំណង ២ គឺទីមួយ ជួយដល់សិស្សបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ស្វែងរកសាកលវិទ្យាល័យ រកជំនាញ សិក្សា ឬដំណឹងអាហារូបករណ៍ទាំងអស់ និងទីពីរ (a school management platform) ជួយដល់ វិទ្យាស្ថាន ឬ បណ្ដា សាកលនានា ងាយស្រួលភ្ជាប់ព័ត៌មាននិងទិន្នន័យឲ្យសិស្សចប់ទី១២ ជ្រើសរើស។

ចង់​ដឹងពី​បទពិសោធន៍ការងារ និងគោល​បំណង​ចម្បង​ក្នុង​ការ​បង្កើតគេហទំព័រ SALA Enrollment នេះ​សូម​ទស្សនា​វិដេអូ​ខាង​ក្រោម៖​

;