នាយករដ្ឋមន្ត្រីឡាវ ផនខាំ វីផាវ៉ាន់ មកទស្សកិច្ចផ្លូវការនៅកម្ពុជា២ថ្ងៃ

  • 2021-11-29 07:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ផនខាំ វីផាវ៉ាន់ បានដឹកនាំគណៈប្រតិភូជាខ្ពស់មកទស្សកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ ២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាការតបតាមការអញ្ជើញរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ផនខាំ វីផាវ៉ាន់ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីព្រឹកមិញ
ក្នុងដំណើរទស្សកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា លោកនាយករដ្ឋមន្ត្រីឡាវ ផនខាំ វីផាវ៉ាន់ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធនៅវិមានឯករាជ្យ រូបសំណាកព្រះបរមរតនកោដ្ឋ និងចូលជួបសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី២៩ វិច្ឆិកា ២០២១នេះ។ នៅព្រឹកថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២១ នឹងអញ្ជើញចូលជួបសម្តេចប្រធានព្រឹទ្ធសភា រដ្ឋសភា និងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជាផងដែរ។

សូមជម្រាបផងដែរថា គិតត្រឹមឆ្នាំ២០២១នេះ កម្ពុជា-ឡាវ ទំនាក់ទំនងការទូត មានរយៈពេល ៦៥ឆ្នាំមកហើយ៕

ការស្វាគមន៍ដំណើរមកដល់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ផនខាំ វីផាវ៉ាន់ ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីព្រឹកមិញ

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;