វ៉ាក់សាំង​ Sinovac ទប់កូវីដ Omicron ជាប់ឬមិនជាប់! ក្រុមហ៊ុន​បាន​ត្រឹម​បញ្ជាក់​បែបនេះ

  • 2021-11-30 03:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Sinovac បាន​បង្ហាញ​ទំនុកចិត្តថា ខ្លួន​នឹង​ផលិតវ៉ាក់សាំង​ទាន់ពេល​ដើម្បី​ទប់ស្កាត់​វីរុសកូវីដ១៩ Omicron ប្រសិន​បើត្រូវការ​ ប៉ុន្តែ​ត្រូវ​ទទួលបាន​ការយល់ព្រម​ពីអាជ្ញាធរជាមុនសិន ហើយ​ត្រូវមាន​ភស្តុតាង​បញ្ជាក់​ពីចាំបាច់​ក្នុងការ​ផលិត​វ៉ាក់សាំងថ្មី។

ក្រុមហ៊ុន​វ៉ាក់សាំងចិន​នេះ បាន​លើកឡើង​យ៉ាង​ដូច្នេះថា៖ «បច្ចេកវិទ្យា និងការផលិត គឺ​ដូចនឹង​វ៉ាក់សាំងដែល​បានចាក់​នាពេលកន្លងមកដែរ ហើយ​ការស្រាវជ្រាវវ៉ាក់សាំង អាច​ត្រូវ​បាន​រៀបចំភ្លាមៗ បន្ទាប់ពី​ធ្វើការ​បំបែក​វីរុស​បំប្លែងថ្មី។ ការផលិត​មិន​មែន​ជាបញ្ហាទេ។»

Sinovac បន្តថា «ការ​សិក្សា​ករណី​ពាក់​ព័ន្ធ​ គឺ​ត្រូវឱ្យចប់សព្វគ្រប់ ហើយ​វ៉ាក់សាំង​ថ្មី​ត្រូវបាន​ការយល់ព្រម​សម្រាប់​ប្រើប្រាស់​ស្រប​ជាមួយ​នីតិវិធី។ វា​ហាក់ដូចជាឆាប់ពេក ក្នុងការនិយាយថា តើ​វ៉ាក់សាំង​ដាច់ដោយឡែក​មួយ​ នឹង​ត្រូវការ​ផលិតឡើង​ដើម្បីទប់នឹង​វីរុសបំប្លែងថ្មី Omicron នេះ។»

ក្រុមហ៊ុន Sinovac បាន​សិក្សាតាមដាន​យ៉ាងដិតដល់​ និង​ប្រមូលគំរូ​ពាក់ព័ន្ធ​នឹង​វីរុស Omicron តាម​រយៈ​បណ្តាញ​ដៃគូ​សកល​របស់ខ្លួន ដើម្បី​កំណត់​ថាតើ ត្រូវផលិតវ៉ាក់សាំងថ្មី ឬយ៉ាងណា៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

;