លោក ហាវ គង់ងី បើកអាជីវកម្មផលិតឥដ្ឋបរិស្ថានដំបូង ព្រោះចង់ជួយអ្នកមានជីវភាពមធ្យមមានលទ្ធភាពធ្វើផ្ទះបានល្អរស់នៅ

  • 2021-12-17 04:44:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហាវ គង់ងី ដែលកំពុងជោគជ័យ​ក្នុង​អាជីវកម្មផលិតឥដ្ឋបរិស្ថាន បាន​បង្ហាញ​ពី​គោល​បំណង់​នៃ​ការ​ចាប់​ផ្ដើម​បើក​អាជីវកម្ម​រក​សុី​របស់​ខ្លួន មិន​ត្រឹម​តែ​យកលុយ​បង្កើត​លុយ​ទេ តែចង់ជួយអ្នកមានជីវភាពមធ្យមមានលទ្ធភាពធ្វើផ្ទះល្អបានរស់​នៅ។ លោកក៏​បាន​បង្ហាញ​បទពិសោធន៍​ពី​ការ​បើក​អាជីវកម្មរក​សុី​ គន្លឹះថ្មី​ពី​ដំណើរ​ការ​បើក​រក​សុី​ដំបូង​ ដល់​ប្រិយមិត្តិក្នុងកម្មវិធី Starting Up សម្រាប់​សប្ដាហ៍​ទី២០។

លោក ហាវ គង់ងី មាន​ដើម​កំណើត​មកពីខេត្តកំពង់ធំ បានបន្ត​រៀន​ថ្នាក់​បហាវិទ្យាល័យ​នៅ​ឆ្នាំ២០០២ និងបាន​បញ្ចប់បរិញ្ញាប័ត្រសង្គមវិជ្ជាឆ្នាំ ២០០៦ និងបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកសិក្សាអភិវឌ្ឍន៍ឆ្នាំ ២០១០ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​។ ក្នុង​អំឡុង​ពេល​សិក្សា​ថ្នាក់​មហា​វិទ្យា​ល័យ​លោក ហាវ គង់ងី បាន​ចាប់​ផ្ដើម​ធ្វើ​ការ​តាំង​ពី​ឆ្នាំទី២ ជាមួយអង្គការជាតិ និងអន្តរជាតិលើផ្នែកស្រាវជ្រាវសង្គម​នា​ពេល​កន្លង​មក ដោយ​ទទួល​បាន​បទពិសោធន៍ការងារជាង ៧ឆ្នាំ​។

លោក ហាវ គង់ងី ក៏​បាន​ធ្លាប់បញ្ចប់សញ្ញាប័ត្រជំនាញបច្ចេកទេសអាជីវកម្មបៃតងពីប្រទេសអាល្លឺម៉ង់។ ក្រៅ​ពី​ពី​ចំណេះ​ដឹង​ខ្ពស់​បញ្ចប់​ការ​សិក្សា​ពី​ក្រៅ​ប្រទេស លោក​ក៏​ធ្លាប់ជួបផ្ទាល់និងរៀនតាមអនឡាញពីអ្នកជំនាញ អូស្ត្រាលី អាល្លឺម៉ង់ ថៃ ឥណ្ឌា ហូឡង់និងអាមេរិច ជា​ដើម។ មុន​ពេល​ចាប់​ផ្ដើម​បង្កើត​សហគ្រាសសង្គម ម៉ាយឌ្រីមហូម ផលិតឥដ្ឋបរិស្ថាន លោក ហាវ គង់ងី បាន​ចាប់​ផ្ដើម​មាន​គំនិត​រកសុី​នៅ​ចុង​ឆ្នាំ២០១៣ បន្ទាប់​ពី​ត្រឡប់​មក​ពី​ប្រទេស​អូស្ត្រាលី​វិញ នៅឆ្នាំ២០១៥  អាជីវកម្មផលិតឥដ្ឋបរិស្ថាន បានដំណើរការដោយរលួននិង​មាន​អ្នក​គាំទ្រជាច្រើន ដែល​លោក​បាន​ផលិតឥដ្ឋប្រភេទឡេហ្គូ (ជាប្រព័ន្ធឥដ្ឋលកញឺឈ្មោល)។

លោក ហាវ គង់ងី ក៏​ធ្លាប់យកស្នាដៃទៅពិសោធន៍នៅសាលា​តិច​ណូ បានស្តង់ដារកម្រិតខ្ពស់ជាងឥដ្ឋធម្មតា។ «ឥដ្ឋប្រភេទឡេហ្គូ» នរណាក៏ស្គាល់ព្រោះធ្លាប់ជាល្បែងលេងរបស់ក្មេងៗយកទៅសាងសង់អគារ សំណង់នានានិងបង្កើនប្រាជ្ញាកុមារ។ កម្ពុជា ក៏មានប្រព័ន្ធឥដ្ឋនេះរាប់ពាន់ឆ្នាំបង្កប់ក្នុងតួប្រាសាទ អង្គរវត្ត ភ្ជាប់ថ្មមួយដុំភ្ជាប់ទៅថ្មមួយដុំទៀត មានគន្លាក់លកញឺឈ្មោលនៅខាងក្រោម។ បច្ចេកទេស ប្រើប្រាស់ឥដ្ឋនេះធ្វើឡើង សិក្សាតាមលំនាំប្រព័ន្ធឥដ្ឋឡេហ្គូ និងប្រព័ន្ធលកញឺឈ្មោល។ 

ចំពោះ​ផលវិបាក​វិញលោក ហាវ គង់ងី ធ្លាប់​ជួប​ប្រទះ​ដូច​ជាផលិតឥដ្ឋបែបនេះពិបាកបំផុតគឺ ដី។ ជួនដីយើងចង់បាន ជួនខ្លះដីយើងចង់បាន។ ពេលភ្លៀងក្លាយជាកង្វល់ធំជាងគេព្រោះពិបាករែងដីឲ្យម៉ត់។ «សម្ភារៈផលិតគឺ ដីម៉ត់ រែងលាយ ជាមួយស៊ីម៉ង់ បញ្ចូលទៅក្នុងម៉ាស៊ីនលាយ រួមផ្សំ ទឹកនិងសារធាតុមួយចំនួនឲ្យដីឆាប់រឹង។ រួចបញ្ចូលទៅម៉ាស៊ីនពុម្ភសង្កត់វាក្លាយទៅជាឥដ្ឋ។ កម្លាំងសង្កត់ត្រូវប្រើសម្ពាធ១តោនជាង»។

ឥដ្ឋបរិស្ថាននេះមានអត្ថប្រយោជន៍ច្រើនយ៉ាង បើធៀបនឹងឥដ្ឋក្រហម​ធម្មតាសព្វថ្ងៃ ដូច​ជា​កា​ររៀប​តាម​ឥដ្ឋ  នេះលឿន រហ័​ស និងចំណា​យទា​បជា​ង​មុនសន្សំបានពី ​២០-​៤០% ​មិនចាំបាច់ជាងមានជំនាញ​ក៏អាច រៀបខ្លួនឯងល្អ​ប្រណិ​ត​ដែរ​។ បច្ចុប្បន្ន សហគ្រាសសង្គម ម៉ាយឌ្រីមហូម ផលិតឥដ្ឋបរិស្ថាននេះ មានសាខា២គឺ ភ្នំពេញនិងសៀមរាប។ ថ្ងៃអនាគតគ្រោង​ពង្រីក​ផលិតផលក្នុងស្រុកដទៃបន្ថែមទៀត ក្នុងវិស័យសំណង់ ដើ​ម្បី​​ឲ្យ​ងាយ​ស្រួល​បំពេញ​សេចក្ដី​ត្រូវការរបស់ពលរដ្ឋខ្មែរ៕

ចង់​ជ្រាប់កាន់តែច្បាស់ពី​បទពិសោធន៍ការងារ និងគោល​បំណង​ចម្បង​ក្នុង​ការ​បង្កើតអាជីវកម្មនេះឡើង ​សូម​ទស្សនា​វិដេអូ​ខាង​ក្រោម៖​

អត្ថបទថ្មី
;