លោក ឡាម៉ូ ចែករំលែកបទពិសោធន៍ថតរូបជាង ១០ឆ្នាំដើម្បីទេសចរណ៍នៅកម្ពុជា រហូតឈ្នះពានរង្វាន់ជាច្រើន

  • 2021-12-30 03:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​សប្ដាហ៍ថ្មី​នេះពីកម្មវិធី Starting Up ជួបជាមួយភ្ញៀវ​កិត្តិយស​ពិសេស​មួយ​រូប​គឺលោក លី មិន (ឡាម៉ូ) ដែល​ជា​អ្នកថតរូបទេសចរណ៍ដ៏ល្បីនៅកម្ពុជា កំពុង​ទទួល​បាន​ជោគជ័យ​មាន​អ្នក​គាំទ្រ​ជា​ច្រើ​ទៅ​លើ​ស្នាដៃ​ថត​រូប​របស់​លោក។ ដែល​លោក ឡាម៉ូ នឹង​មក​បង្ហាញ​ពី​បទពិសោធន៍​នៃ​ការ​ថត​រូប រួម​ទាំង​ដំណើរ​ថត​រូប​ផ្ដិត​យក​ទិដ្ឋភាព​នៅ​ប្រទេស​កម្ពុជា​ជា​ច្រើន​បង្ហាញ​ទៅ​ដល់​អ្នក​គ្រប់គ្នា។

លោក ឡាម៉ូ កើតនៅឆ្នាំ ១៩៧៧ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាបបញ្ចាប់បរិញ្ញាបត្រព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំ ២០០៩។ លោកធ្លាប់​បង្កើតអាជីវកម្មតាំង​គ្រឿង​អលង្ការ​ និង​ច្នៃ​ម៉ូត​គ្រឿង​អលង្ការ​តែ​ត្រូវ​បាន​ឈប់​សម្រាកហើយ។ លោក​បាន​ចាប់ផ្តើមអាជីពចេញថតរូបតាំងពីឆ្នាំ ២០០៩ ដើម្បីផលិតស្នាដៃរូបថតទេសចរណ៍។ ឆ្នាំ២០២១នេះជាឆ្នាំដំបូងចាប់ផ្តើមលក់រូបថតជាង១០០ សន្លឹកតម្លៃចាប់ពីមួយពី ៧៨ ដុល្លារដល់ ៣៦០០ ដុល្លារ (តាមទំហំ)។

ក្នុង​អាជីព​ជា​អ្នក​ថត​រូប​ទេសចរណ៍​ដ៏​ល្បី​របស់​លោក​កន្លង​មក​ លោក​ធ្លាប់​បាន​បញ្ចប់​យ៉ាង​​ជោគ​ជ័យ​គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» កាលពីដើមឆ្នាំ ២០២១ ដើម្បីលើកស្ទួយវិស័យថតរូបនៅកម្ពុជា ជំរុញវិស័យទេសចរណ៍ក្នុងស្រុក ផ្សព្វផ្សាយវប្បធម៌ ប្រពៃណី សាសនា ជួយជីវភាពសហគមន៍​តាមតំបន់នីមួយៗ និងបំណងធំចង់រៀបចងក្រង សៀវភៅរូបភាព «Unseen Cambodia» សម្រាប់ផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា។

លោក ឡាម៉ូ ធ្លាប់​មាន​ស្នាដៃរូបថតឈ្នះពានរង្វាន់ជយលាភីលេខ១ ពីរឆ្នាំជាប់គ្នា ២០១៧ និង ២០១៨ ក្នុងកម្មវិធី Sony World Photography Awards ប្រចាំកម្ពុជា, ឈ្នះជយលាភីលេខ២ ក្នុងកម្មវិធី លំដាប់អាស៊ី Canon Asia Championship ២០១៨ និងតាំងបង្ហាញជាសាធារណៈក្នុង កម្មវិធីពិព័រណ៌រូបថតដ៏ធំប្រចាំកម្ពុជានៅ Photo Phnom Penh Festival ២០១៨ និង​សព្វថ្ងៃជាទូតសុឆន្ទះក្រុមហ៊ុនកាំមេរ៉ា FujiFilm និង Zeiss Lens ។

លោក ឡាម៉ូ បាន​បង្ហាញ​ពី​ផលលំបាក​មួយ​ចំនួន​ពី​ការ​ថត​រូប​របស់​លោក ដោយ​ទម្រាំផលិតរូបថតស្អាតៗ ត្រូវចូលព្រៃជ្រៅៗជួបសត្វសាហាវៗនឹងត្រូវភ្លៀងខ្យល់ មានជនខិលខួចលួចរូបពីកម្លាំងញើសឈាមខំផលិត យកទៅផ្តិត​ចេញដោយមិនសុំសិទ្ធសោះ។ តែ​ទោះ​ជា​យ៉ាង​ណា​លោក​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ និង​ស្ងើចសសើរ​ពី​សំណាក់មហាជន​នៅ​ទូទាំង​ប្រទេស​​រហូតដល់​ឆាក​អន្តរជាតិផង​ដែរ​។

សូម​ទស្សនា​វីដេអូ​ ​ពី​អ្នកថតរូបទេសចរណ៍ដ៏ល្បីនៅកម្ពុជារូបនេះ ខាង​ក្រោម៖​​​

អត្ថបទថ្មី
;