លោក ជា វិរៈ ប្រាប់គន្លឹះសំខាន់ៗក្នុងអាជីពការងារផ្នែកឱសថច្រើនជាង ១០ឆ្នាំ មុនពេលត្រឡប់មកស្រុកខ្មែរបង្កើតក្រុមហ៊ុន Pilltech ឡើង

  • 2022-01-10 03:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជា វិរៈ ជានា​យក​ប្រតិបត្តិ Pilltech នឹង​មក​ចូល​រួម​ក្នុង​កម្មវិធី Starting Up សម្រាប់​សប្ដាហ៍​ថ្មី​នេះ ដែល​លោក​នឹង​មក​បង្ហាញ​ពី​បទពិសោធន៍​ការ​ងារ​ក្នុង​វិស័យ​សុខាភិបាល និងជីវិត​រៀន​សូត្រ​ពី​ចាប់​ផ្ដើម​ដំបូង​រហូត​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ដល់​សព្វ​ថ្ងៃ។ ចង់​ដឹង​ច្បាស់​បី​ជីវប្រវត្ត​របស់​លោក​យ៉ាង​ណា ប្រិយមិត្ត​កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​នៅ​ក្នុង​កម្មវិធី Starting Up សប្ដាហ៍ទី២៥ នេះ។

លោក ជា វិរៈ បាន​បញ្ចប់បរិញ្ញាប័ត្រជីវវិទ្យានៅ University of California, San Diego, USA ឆ្នាំ ១៩៩៨-២០០១ និងបញ្ចប់ថ្នាក់បណ្ឌិតឯកទេសឱសថនៅ Pacific University, USA ឆ្នាំ ២០០៦-២០០៩។ ក្នុង​បទពិសោធន៍​ការ​ងារ​ផ្នែកឱសថច្រើនជាង ១០ ឆ្នាំធ្លាប់បម្រើការជាមួយយីហោឱសថធំៗដូចជា Walgreens Pharmacy សហរដ្ឋអាមេរិកជាដើម។ បទពិសោធ៍អនុវត្តផ្ទាល់ជាមួយឱសថស្ថានរាប់ពាន់កន្លែងនៅកម្ពុជាអស់ជាច្រើនឆ្នាំជាប្រធានគ្របគ្រង Eurocham Cambodia Healthcare Committee ឆ្នាំ ២០២០ នា​យក​ប្រតិបត្តិក្រុមហ៊ុន Community Pharma បង្កើតឆ្នាំ ២០១៧

Pilltech ត្រូវ​បាន​បង្កើតឡើងនៅដើមឆ្នាំ ២០១៩ គឺជា​វេទិកា​បញ្ជា​ទិញ​បែប​ឌី​ជី​ថ​ល​ បង្កើតឡើង​ដោយ​ក្រុម​ពហុ​ជំនាញ​នៃ​ឱសថការី អ្នក​អភិវឌ្ឍន៍​បច្ចេកវិទ្យា និង​អ្នកជំនាញ​អាជីវកម្ម ដើម្បី​ផ្តល់​ពេលទំនេរ​បន្ថែម​សម្រាប់​ឱសថការី ហើយ​ងាយស្រួល​ក្នុង​ការ​ទិញ​ថ្នាំ​ដាក់​នៅ​ក្នុងឱសថស្ថាន​របស់​ពួក​គេ។ ​​ក្រុមហ៊ុន Pilltech បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​បញ្ហា​ ដែល​កំពុង​​ជួប​ ប្រទះ​ក្នុង វិស័យ​ថែទាំ​សុខភាព​ តាមរយៈការ​ជួប​ផ្ទាល់​ដោយ​ឱសថការី​ដូច​ជា ឌី​ជី​ថ​ល​នី​យ​កម្ម ប្រភព​ថ្នាំ និងការ​គ្រប់គ្រង​ទៅ​លើ​ការ​ផ្គត់ផ្គង់។

Philtech ក៏​អាច​ជួយ​ពិគ្រោះ​ជាមួយ​អ្នកជំងឺ​របស់​ពួក​គេ ដើម្បី​ដោះស្រាយ​បញ្ហាសុខភាព និង​ដោះស្រាយ​បញ្ហា​ព្រួយ​បារ​ម្ម​ណ៍​នៃ​អាជីវកម្ម​ជាមួយ​ដំណោះស្រាយ​ដ៏​សាមញ្ញ​មួយ ។ ការ​បញ្ជា​ទិញ​ថ្នាំ​ពី Pilltech ទទួល​បាន​ផ​លិ​ផល​ពី​ប្រភពច្បាស់លាស់ និង​មានគុណ​ភាព​ខ្ពស់ ហើយ​ អ្នកបញ្ជា​ទិញ​ទាល់តែ​ជា​ឱសថស្ថាន​​មានវិញ្ញាបនបត្រ​ពីក្រសួងសុខាភិបាល​ត្រឹមត្រូវទើប​​ទិញ​បាន។ អ្នក​ផ្គត់ផ្គង់​ ក៏​ទាល់តែ​ពួក​គេ​មានការ​ទទួលស្គាល់ ពី ​ក្រសួងសុខាភិបាល​ផង​ដែរ ។ 

ដោយសារ​ឃើញ​ថា ប្រជាជន​ស្រុកយើង នៅ​តាម​ខេត្តពេល​ឈឺ គិតឃើញដំបូងគែគឺ ​រ​ត់ទៅ​រក​ឱសថការី​ដូច្នេះ​ហើយ ឱសថការី​សំខាន់​ណាស់ ហេតុនេះ​ហើយ PillTech អាច​ជួយ ​ប្រជាជន​យើង​បាន ដោយ​ត្រូវជួយ​ឱសថការី​ជា​មុន​ក្នុង​ការ​ទិញ​ ផលិតផល​ថ្នាំពេទ្យ​ពី ប្រភព​ ច្បាស់លាស់​មិន​ក្លែងក្លាយ។ Pilltech ផ្តល់​ជូន​ទាំង​ម្ចាស់​ឱសថស្ថាន​លក់រាយ និង​អ្នកចែកចាយ​របស់​ពួក​គេ។ ផ្តល់ភាពងាយស្រួល​ បំផុតជូនម្ចាស់​ឱសថស្ថាន​ដែល​ត្រូវការ​បញ្ជា​ទិញ​ថ្នាំ គឺ​គ្រាន់តែ​ចុច​ទៅ​លើ ​ប៊ូ​តុង​មួយ។ អ្នកអាចកុម្ម​ង់ ​ថ្នាំ​ដែល​គាត់​ធ្លាប់​ទិញ ឬ​កុ​ម្មង់​ផលិតផល​ដែលឱសថស្ថាន ​ផ្សេង​ៗ​ពេញ​និយមក៏​បាន។ 

បន្ថែម​ពី​នោះ​ផង​ដែ​ដោយសារ​ជំងឺ​រាតត្បាត​នេះ ក្រុមហ៊ុន​ផលិត​ឱសថ និង​អ្នក​ចែកចាយរបស់​ ពួក​គេ​កំពុង​ស្វែងរក​បណ្តាញ​លក់​តាម​អ៊ីនធឺណិត​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន ដើម្បីជួយ​សម្រួល​ ដល់​ការ​បន្ថយ​ចំណាយ​លើ​ប្រតិបត្តិការ ខណៈ​ពេល​តែ​មួយ គឺ​នៅ​តែ​អាច​ផ្តល់សេវាកម្មប្រកបដោយ ​គុណភាព​ដល់​ម្ចាស់​ឱសថស្ថាន។ គូស​បញ្ជាក់​ថាលោក ជា វិរៈ បាន​ក្លាយជាឱសថការីដ៏ឆ្នើមឈ្នះពានរង្វាន់ ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំពីកម្មវិធី Cambodia ICT Awards 2021៕

ចង់បានគន្លឹះល្អៗពីលោក ជា វិរៈ សូម​ទស្សនាវីដេអូពីកម្មវិធី Starting Up សប្ដាហ៍ទី២៥ ខាងក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;