ជប៉ុនផ្តល់ជំនួយបន្ថែម ១៨៥លានដុល្លារដល់កម្ពុជាសម្រាប់វិបត្តិកូវីដ-១៩
- 2022-01-12 08:23:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនផ្តល់ជំនួយបន្ថែម ១៨៥លានដុល្លារដល់កម្ពុជាសម្រាប់វិបត្តិកូវីដ-១៩
ចន្លោះមិនឃើញ
ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ប្រមាណជា ១៨៥លានដុល្លារអាមេរិកត្រូវបានចុះហត្ថលេខាផ្ដល់ជូនកម្ពុជាសម្រាប់គាំទ្រកម្មវិធីបន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិនៃជំងឺកូវីដ-១៩បានធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនបានចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះដំណាក់កាលទី១ ដែលមានទឹកប្រាក់ចំនួន ២២៧ លានដុល្លារអាមេរិក។ សរុបរួម ឥណទានសម្បទានសម្រាប់គម្រោងគាំទ្របន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩នៅកម្ពុជាពីរដ្ឋាភិបាលជប៉ុនទាំង២ដំណាក់កាលមានទឹកប្រាក់សរុបប្រមាណជា ៤១២លានដុល្លារសហរដ្ឋអាមេរិក៕