លោក ទី រ៉ាឌី បង្កើតគេហទំព័រ Khmer24 ឲ្យអ្នកប្រើទទួលបានប្រយោជន៍ ជាចិត្តជំរុញឲ្យលោកកាន់តែចង់ធ្វើ

  • 2022-01-17 03:55:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពី​កម្មវិធី Starting Up សប្ដាហ៍​ថ្មី​ប្រិយមិត្តិ​អាច​ចាប់​យក​គន្លឹះល្អៗពី​ លោក ទី រ៉ាឌី ស្ថាបនិក Khmer 24 ​បាន​បង្ហាញ​ពី​បទ​ពិសោធន៍​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ជា​ច្រើន​ឆ្នាំ​មក​ហើយ បន្ទាប់​ពីឈរ​ជើង​ទទួល​បាន​ការ​គាំទ្រ​ពី​ការ​ផ្ដល់​សេវា​កម្ម​ដល់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​លាន​នាក់​នៅ​កម្ពុជា។

កាល​​បើក​គេហទំព័រ​​ Khmer24 នៅ​ឆ្នាំ​២០០៩​ សហគ្រិន​រូប​នេះ ជួប​ការ​លំបាក​ច្រើន ព្រោះ​វា​ជា​ការ​ទំព័រ​​អាជីវកម្ម​ថ្មី​សន្លាង មិន​សូវ​ទទួល​បាន​ការ​​គាំទ្រ​ពី​គ្រួសារ និងមិត្តភក្ដិ មិនគាំទ្រ និង គ្មានដើមទុនជួលបុគ្គលិក និង​អតិថិជន​ គួបផ្សំ​នឹង​ការ​ប្រើប្រាស់ Internet របស់​ពលរដ្ឋ​ខ្មែរ​ មិន​ទាន់​ទូលំទូលាយ។ បើ​ទោះ​​​បាន​កម្រៃ​តិចតួច​ក្ដី សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មាន​វិទ្យា បាន​ចំណាយ​​ខ្លួន​ជា​ដើមទុន ក្នុង​ស្មារតី​​ខិតខំ​ធ្វើការ ធ្វើ​​យ៉ាងណា​ឱ្យ​អាជីវកម្ម Digital របស់​លោក ​មុជ​ទៅ​គោលដៅ។

មុន​ពេល​ចាប់​ផ្ដើម​មាន​គំនិតបង្កើត​គេហទំព័រ Khmer24 ដំបូង​​លោក ទី រ៉ាឌី បាន​បង្កើត​គេហទំព័រ​ណាត់ជួប ដែល​ជា​ស្នាដៃ​លើកទី១ និង​លើកទី២គឺ គេហទំព័រការងារ (សាកល្បងចំនួន៣ដងនៅតែបរាជ័យ)។ បន្ទាប់​ពី​មិន​ទទួល​បាន​លទ្ធផល​ល្អ​ជា​ច្រើន​លើក​​លោក ទី រ៉ាឌី ចាប់​ផ្ដើ​ជោគជ័យ​លើ​ការ​ការ​បង្កើត​គេហទំព័រ Khmer24 ក្នុងមួយខែមានអ្នកទិញនិងលក់ទំនិញជិត ១លាននាក់។

Khmer 24 ជាក្រុមហ៊ុន e-commerce មួយដែលមិនទាន់មានការបណ្ដាក់ទុនពីខាងក្រៅ (No Out Source) ត្រូវ​បាន​បង្កើត​ឡើង​នៅឆ្នាំ២០០៩។ ដោយ​មាន​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា លោក ទី រ៉ាឌី ​ចាយ​​ដើមទុន​ត្រឹម​តែ ៥០ដុល្លារ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​អាជីវកម្ម​របស់​លោក កំពុង​ស្រូប​បាន​អតិថិជន​គួរ​ឱ្យ​គត់​សម្គាល់។ ​

បច្ចុប្បន្នក្នុង​មួយ​ថ្ងៃ​គេហទំព័រ​នេះ ​​មាន​អ្នក​ចូល​ទស្សនា ៦ម៉ឺន​នាក់ ដាច់​ស្រឡះ​បើ​ធៀប​នឹង​កាល​បើក ២០០៩ មាន​តែ​៥០​នាក់​ប៉ុណ្ណោះ និងចំណូលដំបូងៗ ប្រមាណ១០០ដុល្លារ ដោយចំណាយថ្លៃដើមស្ទើរតែទាំងអស់ ផ្សាយពាណិជ្ជកម្មតាមកាសែត និងទុក២០ដុល្លារសម្រាប់ចាយវាយខ្លួនឯង។ មុនចាប់ផ្ដើមបង្កើត​គេហទំព័រ Khmer24 លោក ទី រ៉ាឌី ធ្លាប់ធ្វើជាសាស្ត្រាចារ្យសាកលវិទ្យាល័យផ្នែកពត៌មានវិទ្យា៕ សូម​ទស្សនាវីដេអូកិច្ចសម្ភាសន៍​ក្នុង​កម្មវិធី Strating Up ខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;