មហាសេដ្ឋីខ្មែរប្រាក់ពាន់លាន$ គិត ម៉េង ចែករំលែកគន្លឹះទាំង១៣ ដែលខ្លួនឆ្លងកាត់

  • 2022-01-20 05:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«ខ្ញុំបានទទួលសំណួរមួយចំនួនពីយុវជនជំនាន់ក្រោយរបស់យើង ដើម្បីផ្តល់ជាដំបូន្មានដល់ពួកគាត់។ សំណួរខ្លះបានសួរថា “តើមានរឿងអ្វីខ្លះដែលខ្ញុំចង់ប្រាប់ខ្លួនឯងក្នុងវ័យ២០ឆ្នាំរបស់ខ្ញុំ? ជំនួសឱ្យការឆ្លើយសំណួរនេះ ខ្ញុំចង់សង្ខេបដំបូន្មាននិងបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំទៅដល់យុវជនជំនាន់ក្រោយដែលស្ថិតនៅក្នុងវ័យ២០ឆ្នាំ»។ «ការឈានដល់វ័យ «យុវជន» ដំបូងអាចជាពេលវេលាដ៏ស្មុគស្មាញ ដោយសារអ្នកត្រូវមានពេលវេលា និងមានការសម្រេចចិត្តជាច្រើនដែលត្រូវធ្វើសម្រាប់អនាគត។ ក្មួយៗខ្លះប្រហែលជាកំពុងត្រៀមខ្លួន ដើម្បីបង្ហាញនូវគំនិត និងថាមពលដែលក្មួយមាន ចំណែកក្មួយៗខ្លះទៀតប្រហែលជាមានអារម្មណ៍ច្របូកច្របល់ វង្វេង ហើយនៅតែស្វែងរកនូវអ្វីដែលចង់បាននាពេលអនាគតរបស់ខ្លួន។ ខ្ញុំប្រាកដថា បញ្ហាប្រឈមរបស់អ្នកទាំងអស់គ្នាពិតជាអាចកើតឡើង ប៉ុន្តែខ្ញុំសង្ឃឹមថា ខ្ញុំអាចផ្តល់ឱ្យអ្នកទាំងអស់គ្នានូវត្រីវិស័យតម្រង់ទិសមួយចំនួន ជាមួយនឹងគន្លឹះទាំង១៣នេះដែលខ្ញុំបានឆ្លងកាត់ផ្ទាល់ ជាពិសេសចែករំលែកទៅដល់យុវជនជំនាន់ក្រោយរបស់យើង។» នេះជាការខ្លឹមសាររបស់មហាសេដ្ឋីប្រាក់ពាន់លានអ្នកឧកញ៉ា គិត ម៉េង​ សរសេរក្នុងករណីហ្វេសបុកផ្លូវការលោកកានពីដើមខែមករាឆ្នាំនេះ។

អ្នកឧកញ៉ា គិត ម៉េង​ ឡើងថ្លែងក្នុងកិច្ចប្រជុំកំពូល ASEM13 កាលពីចុងឆ្នាំ២០២១កន្លងទៅ
ខាងក្រោមនេះជាគន្លឺះទាំង១៣ចំនុចរបស់មហាសេដ្ឋីដែលជាអគ្គនាយកក្រុមហ៊ុន រ៉ូយាល់គ្រុប៖

១. សូមស្វែងរកអ្នកណែនាំ និងតម្រង់ផ្លូវជាមួយនឹងគោលដៅដែលអ្នកចង់បាន

២. សូមព្យាយាមរៀនភាសាឱ្យបានច្រើន កាន់តែច្រើន កាន់តែប្រសើរ

៣. សូមផ្តោតអារម្មណ៍១០០% លើអ្វីដែលអ្នកកំពុងធ្វើ

៤. ត្រូវហ៊ានប្រឈមនឹងហានិភ័យ ហើយដាក់ចិត្តធ្វើកិច្ចការនោះដោយមិនរុញរា

៥. រក្សាផ្នត់គំនិតមិនចុះចាញ់របស់អ្នកក្នុងការធ្វើកិច្ចការតូចធំទាំងឡាយ នៅពេលដែលអ្នកមានអារម្មណ៍ថាចង់បោះបង់។ សូមចងចាំនូវ «មូលហេតុដំបូងបំផុត» ដែលអ្នកសម្រេចចិត្តធ្វើកិច្ចការទាំងនោះឡើងមក

៦. សូមរៀនធ្វើការសម្រេចចិត្តខ្លះៗ ហើយសាកល្បងវិនិយោគបន្តិចម្តងៗលើប្រាក់ចំណូលអកម្មផ្សេងៗ

៧. សូមប្រាប់ខ្លួនឯងនូវហេតុផលដែលអ្នកអាចធ្វើបានឱ្យបានច្រើនជាងមូលហេតុដែលអ្នកធ្វើមិនបាន

៨. សូមចងចាំថា អ្នកអាចធ្វើឱ្យមានវឌ្ឍនភាពជាច្រើនជាមួយនឹងក្តីសុបិន និងមហិច្ឆតាធំរបស់អ្នក

៩. សូមជឿជាក់លើសភាវគតិ វិចារណញាណ បញ្ញា ហើយធ្វើតាមបេះដូងរបស់អ្នក

១០. សូមស្រឡាញ់ខ្លួនឯង និងធ្វើជាអ្នកលើកទឹកចិត្តឱ្យខ្លួនឯងជានិច្ច

១១. ព្យាយាមរាប់នូវចំណុចល្អៗដែលអ្នកមាន ជំនួសឱ្យកំហុសរបស់អ្នក

១២. ធ្វើបច្ចុប្បន្នភាពចំណេះដឹងឱ្យបានគ្រប់គ្រាន់លើផ្នែកឌីជីថល និងគ្រប់គ្រងហិរញ្ញវត្ថុ

១៣. ចំណុចដែលសំខាន់បំផុតនោះគឺ សូមចំណាយពេលឱ្យបានច្រើនតាមតែអ្នកអាចធ្វើបាន សម្រាប់មនុស្សដែលសំខាន់សម្រាប់អ្នកបំផុត។

រូបថត៖ ROYAL GROUP

អត្ថបទថ្មី
;