បណ្ណសារដ្ឋានជាតិកម្ពុជា ជាកន្លែងស្ងប់សុខបំផុតសម្រាប់អ្នកសិក្សាស្រាវជ្រាវ [បណ្តុំរូបថត]
- 2022-01-29 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ណសារដ្ឋានជាតិកម្ពុជា ជាកន្លែងស្ងប់សុខបំផុតសម្រាប់អ្នកសិក្សាស្រាវជ្រាវ [បណ្តុំរូបថត]
ចន្លោះមិនឃើញ
បណ្ណសារដ្ឋានជាតិកម្ពុជា ជាកន្លែងស្ងប់ស្ងាត់បំផុតសម្រាប់អ្នកសិក្សាស្រាវជ្រាវទូទៅ មិនថាជនបរទេស ឬជនជាតិខ្មែរនោះឡើយ។ ទីនេះជាឃ្លាំងផ្ចុកឯកសាររាប់ម៉ឺនពីកម្ពុជា។ អគារដែលមានតម្លៃជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាននេះមានទីតាំងស្ថិតនៅក្រោយបណ្ណាល័យជាតិ។
កសាងឡើងនៅឆ្នាំ១៩២៦ គិតត្រឹមឆ្នាំ២០២២អគារនេះមានអាយុ៩៦ឆ្នាំហើយ។ លក្ខណៈពិសេសរបស់អគារនេះគឺ មានសាលលំហកណ្តាលកម្ពស់៣ជាន់ក្រាល់ដោយឥដ្ឋការ៉ូស៊ីម៉ងត៍ពណ៌ឆ្លាស់គ្នា លំហនេះតភ្ជាប់គ្នាដោយស្ពានបេតុង មានធ្នើរដាក់ឯកសារសរុបប្រវែង ១៨០០ ម៉ែត្រ។ សំណង់ធ្វើពីបេតុង រចនាបថបែប អាតដេកូ (Art Deco) ដូចជាពិដាន។ ចំណែកឯដំបូលមានរាងចតុកោណដូចបណ្ណាល័យជាតិដែរ។ នៅសម័យខ្មែរក្រហម អគារនេះត្រូវមានប្រើប្រាស់ជាកន្លែងស្នាក់នៅ និងចិញ្ចឹមសត្វ។
ឯកសារមួយចំនួននៅជាន់ខាងក្រោមត្រូវបានបំផ្លាញដោយពួកខ្មែរក្រហម តែជាសំណាងល្អមិនបានប៉ះពាល់ដល់ជានខាងលើ។ អគារនេះត្រូវបានបើកដំណើរការឡើងវិញនៅឆ្នាំ១៩៧៩ នៅឆ្នាំ១៩៩៥ ធ្លាប់ត្រូវបានជួសជុល។ ឯកសារដែរអាចរកបាននៅអគារមួយនេះមានដូចជា៖ កាសែត ទស្សនាវដ្តី រូបថត ផ្ចាំងរូបភាព ផែនទី ប្លង់ គំនូរស្ថាបត្យកម្ម និងឯកសារដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងគតិយុត្តិផ្សេងទៀត។
បច្ចុប្បន្ន បណ្ណសារដ្ឋានជាតិកម្ពុជា បានរក្សារូបរាងដ៏ល្អប្រណិតរបស់ខ្លួននៅដដែលទោះបីកម្ពុជាឆ្លងកាត់សង្រ្គាមស៊ីវិលជាច្រើនទសវត្សរ៍ក្តី។ បរិវេណជុំវិញមានភាពស្ងប់ស្ងាត់ថ្វីត្បិតតែមានទីតាំងស្ថិតក្រុងភ្នំពេញ ទីធ្លាស្អាតមានអនាម័យដែលជាកន្លែងសាកសមបំផុតសម្រាប់អ្នកសិក្សាស្រាវជ្រាវនានា៕