រាជធានីភ្នំពេញបច្ចុប្បន្ន មានអគារកម្ពស់ ៥ជាន់ និងលើស៤០ជាន់ មានជាង១៦០០អគារ
- 2022-01-31 03:38:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជធានីភ្នំពេញបច្ចុប្បន្ន មានអគារកម្ពស់ ៥ជាន់ និងលើស៤០ជាន់ មានជាង១៦០០អគារ
ចន្លោះមិនឃើញ
បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារកម្ពស់ចាប់ពី ៥ជាន់ ទៅ ៩ជាន់ និងលើសពី៤០ជាន់ មានប្រមាណ ១,៦០៣អគារ។ ក្នុងនោះអគារកម្ពស់ពី ៥ជាន់ ទៅ៩ជាន់ មាន៩២៦អគារ, អគារកម្ពស់ ១០ជាន់ ទៅ ១៩ជាន់ មាន ៤៥២អគារ, អគារកម្ពស់ ២០ជាន់ ទៅ២៩ជាន់ មាន ១២០អគារ, អគារកម្ពស់ ៣០ជាន់ ទៅ ៣៩ជាន់ មាន ៦៥អគារ និងអគារខ្ពស់ចាប់ ៤០ជាន់ មាន ៤០អគារ។ នេះជាការថ្លែងសម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃបើកការដ្ឋានសាងសង់ស្ពានអាកាសឫស្សីកែវនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។