តេក្វាន់ដូ ITF ប្តេជ្ញាយកមេដាយមាស ១៥គ្រឿង ក្នុងស៊ីហ្គេម ២០២៣

  • 2022-02-02 05:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«កីឡាករ កីឡាការិនី ត្រូវមាននការប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិ CAMSOC ដោយដាក់សន្ទស្សន៍មេដាយមាសឲ្យបាន ១៥គ្រឿង នៅក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។ នេះជាការថ្លែងរបស់ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក កែវ រ៉េមី ក្នុងថ្ងៃបិទការប្រកួតកីឡាតេក្វាន់ដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ កាលពីចុងសប្តាហ៍។

លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាថ្លែងក្នុងថ្ងៃបិទការប្រកួតកីឡាតេក្វាន់ដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១
លោក កែវ រ៉េមី បន្ថែមថា នៅក្នុងពេលទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជានេះ ប្រភេទកីឡាតេក្វាន់ដូ ITF នេះ នឹងត្រូវរៀបចំដាក់ឲ្យប្រកួតមុនគេ ដើម្បីបើកការនាំមុខលើការដណ្តើមមេដាយមាស។ ដូច្នេះហើយ ដើម្បីឲ្យស័ក្តិសមនឹងកិត្តិយស ដែលផ្តល់ជូនដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ទនោះត្រូវជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ត្រូវតែខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លាបំផុត ជាមួយនិងការប្តេជ្ញាចិត្តឲ្យបានខ្ពស់បំផុត ដើម្បីឆ្ពោះទៅស្វែងរកមេដាយមាសឲ្យបាន ១៥គ្រឿង ជូនប្រទេសជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ជាប្រវត្តិសាស្ត្ររបស់កម្ពុជា៕

ប្រភព និងរូបថត៖ CAMSOC

អត្ថបទថ្មី
;