ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា យាងចូលរួមពិធី​បើក​សម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា

  • 2022-02-03 04:09:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហរទ័យយាងចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃ​ទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២ តាមព្រះទីនាំងយន្តហោះពិសេស ដើម្បីទៅចូលរួមក្នុង​ពិធី​បើក​សម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង សាធារណ​រដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី យាងដើម្បីទៅចូលរួមក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍​កីឡាអូឡាំ​ពិក​រដូវរងា នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់​ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងរយៈពេលអវត្តមានព្រះករុណាព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា នេះ​ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលឋានៈជាប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា៕

រូបថត៖ AKP

អត្ថបទថ្មី
;