សេដ្ឋី និងសេដ្ឋីនី ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសតម្លៃវាលលានដុល្លារនៅកម្ពុជា

  • 2022-02-09 04:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតត្រឹមឆ្នាំ២០១៩តំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជាដែលបានចុះបញ្ជីមានសរុប៥៤ មានក្រុមហ៊ុនវិនិយោគចំនួនជិត ៥០០ក្រុមហ៊ុន និងកម្មករ ដែលកំពុងបម្រើការងាររាប់សែននាក់។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រូបថត៖ Royal Group
តំបន់សេដ្ឋកិច្ចពិសេសត្រូវបានបង្កើតទ្បើង គឺដើម្បីផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ជាច្រើនពីរដ្ឋាភិបាលដល់អ្នកអភិវឌ្ឍ ប្រតិបត្តិករនិងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដូចជាការលើកលែងពន្ធគយ ពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងៗទៀត ហើយជួយកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងទៀត ដែលបង្កើនការប្រកួតប្រជែងក្នុងការនាំចេញ និងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា គិត ម៉េង ប្រធាសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានជាប់ឆ្នោតអាណត្តិថ្មីនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បញ្ជាក់ក្នុងហ្វេសបុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ខាងក្រោមនេះជាសេដ្ឋី និងមហាសេដ្ឋីខ្មែរដែលជាម្ចាស់គម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសតម្លៃខ្ទង់លានដុល្លារនានានៅកម្ពុជា៖

១. «តំបន់សេដ្ឋកិច្ចពិសេស ឧកញ៉ាម៉ុង» ទីតាំងស្រុកស្រែអំបិល ខេត្តកោះកុង មានទំហំដី ១០០ហិតា ម្ចាស់គ្រប់គ្រង់ឧកញ៉ា ម៉ុង ឬទ្ធី ប្រើទុនវិនិយោគជាង ៤០លានដុល្លារ។

៣. «តំបន់សេដ្ឋកិច្ចពិសេស កំពង់សោម» ទីតាំងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទំហំដី ២២៥ហិតា ម្ចាស់គ្រប់គ្រង់ឧកញ៉ា អ្នកឧកញ៉ា គិត ម៉េង ប្រើទុនវិនិយោគ ១៩០លានដុល្លារ។

៤. «តំបន់សេដ្ឋកិច្ចពិសេស កោះកុង គីរីសាគរ» ទីតាំងស្រុកគីរីសាគរ ខេត្តកោះកុង មានទំហំដីជាង ២២០០ហិតា ម្ចាស់គ្រប់គ្រង់ ស្តេចកោះកុង អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រើទុនវិនិយោគជាង ១១០លានដុល្លារ។

៥.«តំបន់សេដ្ឋកិច្ចពិសេស កោះកុង គីរីសាគរ» ទីតាំងស្រុកគីរីសាគរ ខេត្តកោះកុង មានទំហំដី មិនបានបញ្ជាក់ ម្ចាស់គ្រប់គ្រង់ ស្តេចកោះកុង អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រើទុនវិនិយោគជាង ១១០លានដុល្លារ។

៦.«តំបន់សេដ្ឋកិច្ចពិសេស អែស អែន ស៊ី» ទីតាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទំហំដី ១៥០ហិតា ម្ចាស់គ្រប់គ្រង់ អ្នកឧកញ៉ា ស៊ី គង់ទ្រីវ ប្រើទុនវិនិយោគជាង ១៤លានដុល្លារ។

៧.«តំបន់សេដ្ឋកិច្ចពិសេស ស្ទឹងហាវ» ទីតាំងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទំហំដី ១៩២ហិតា ម្ចាស់គ្រប់គ្រង់ ឧកញ៉ា លឹម ឈីវហូ ប្រើទុនវិនិយោគ ១៤លានដុល្លារ។

៨.«តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ១» ទីតាំងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទំហំដី១៧៨ ហិតា ម្ចាស់គ្រប់គ្រង់ ឧកញ៉ា ឡៅ ម៉េងឃិន ប្រើទុនវិនិយោគ ១០០លានដុល្លារ។

៩.«តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ២» ទីតាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទំហំដីជាង ១១១៣ ហិតា ម្ចាស់គ្រប់គ្រង់ ឧកញ៉ា ឡៅ ម៉េងឃិន ប្រើទុនវិនិយោគ ៣២០លានដុល្លារ។

១០.«តំបន់សេដ្ឋកិច្ចពិសេស ដួង ឈីវ ភ្នំដិន» ទីតាំងស្រុកគិរីវង់ ខេត្តតាកែវ មានទំហំដី៧៩ ហិតា ម្ចាស់គ្រប់គ្រង់ ឧកញ៉ា ឌួង ឈីវ ប្រើទុនវិនិយោគ ២៨លានដុល្លារ។

១១.«តំបន់សេដ្ឋកិច្ចពិសេស ឌីអែនអិម បាវិត» ទីតាំងស្រុកចន្ទ្រា ខេត្តស្វាយរៀង មានទំហំដីជាង ១១៧ ហិតា ម្ចាស់គ្រប់គ្រង់ ប្រពន្ធអតីតមេប៉ូលីស ម៉ែន ភក្តី ហុក ឡង់ឌី និងកូនស្រី ឌី ចិន្តាវី ត្រូវជាភរិយាឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និងលោកស្រីឆាយ ណយ ប្រើទុនវិនិយោគជាង ៥២លានដុល្លារ។

១២.«តំបន់សេដ្ឋកិច្ចពិសេស កំពត» ទីតាំងស្រុកកំពត ខេត្តកំពត មានទំហំដី ១៤៥ ហិតា ម្ចាស់គ្រប់គ្រង់ ឧកញ៉ា វិញ ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រើទុនវិនិយោគជាង ១៥លានដុល្លារ។

១៣.«តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ» ទីតាំងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ខេមានទំហំដី ៣៦០ ហិតា ម្ចាស់គ្រប់គ្រង់ ឧកញ៉ា លឹម ឈីវហូ ប្រើទុនវិនិយោគជាង ៦៨លានដុល្លារ។

១៤.«តំបន់សេដ្ឋកិច្ចពិសេស នាងកុក កោះកុង» ទីតាំងស្រុកមណ្ឌលសីមា ខេត្តកោះកុង មានទំហំដីជាង ៣៣៥ ហិតា ម្ចាស់គ្រប់គ្រង់ ស្តេចកោះកុង អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រើទុនវិនិយោគមិនដឹង។ ១៥.«តំបន់សេដ្ឋកិច្ចពិសេស អិមឌីអែសថ្មដា» ទីតាំងស្រុកវាលវែង ខេត្តពោធិសាត់ មានទំហំដី ២២៦៥ ហិតា ម្ចាស់គ្រប់គ្រង់ ឧកញ៉ា ទ្រី ភាព ប្រើទុនវិនិយោគជាង៣០លានដុល្លារ។

១៦.«តំបន់សេដ្ឋកិច្ចពិសេស អូរយ៉ាដាវ» ទីតាំងស្រុកអូរយ៉ាដាវ ខេត្តរតនគីរី មានទំហំដី ១៣៦ ហិតា ម្ចាស់គ្រប់គ្រង់ ឧកញ៉ា ទ្រី ភាព ប្រើទុនវិនិយោគជាង ៤៤លានដុល្លារ។

១៧.«តំបន់សេដ្ឋកិច្ចពិសេស H.K.T» ទីតាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទំហំដីជាង ៣៤៥ ហិតា ម្ចាស់គ្រប់គ្រង់ អ្នកឧកញ៉ា ស៊ី គង់ទ្រីវ ឧកញ៉ា ហាន់ ឃាន ឧកញ៉ា វិញ ហួរ ប្រើទុនវិនិយោគជាង ៤៨លានដុល្លារ។

១៨.«តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី » ទីតាំងប៉ោតប៉ែត ខេត្តបន្ទាយមានជ័យ មានទំហំដីជាង ៥៣ហិតា ម្ចាស់គ្រប់គ្រង់ ឧកញ៉ា លឹម ឈីវហូ ប្រើទុនវិនិយោគមិនបញ្ជាក់។

១៩.«តំបន់សេដ្ឋកិច្ចពិសេស Kerry Worldbridge » ទីតាំងខណ្ឌដង្កោ ខេត្តរាជធានីភ្នំពេញ មានទំហំដី ៦៣ហិតា ម្ចាស់គ្រប់គ្រង់ អ្នកឧកញ៉ា សៀ រិទ្ធី ប្រើទុនវិនិយោគ១០០លានដុល្លារ។

ប្រភព៖ opendevelopmentcambodia.net

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;