សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានអភិបាលរងម្នាក់ជាជនជាតិខ្មែរឥស្លាមក្នុងខេត្តដែលឥស្លាមរស់នៅច្រើន

  • 2022-02-23 13:08:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានអភិបាលរងខេត្តម្នាក់ជាជនជាតិខ្មែរឥស្លាមនៅតាមបណ្តាខេត្តដែលមានបងប្អូនឥស្លាមរស់នៅច្រើន។នេះជាការថ្លែងរបស់សម្តេចតេជោក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២នេះ រូបថត៖AKP
សម្តេចបន្តថា​ យកចិត្តទុកដាក់រៀបចំឱ្យមានអភិបាលរងខេត្តម្នាក់ជាជនជាតិខ្មែរឥស្លាម នេះមិនមែនជាកូតាទេ ប៉ុន្តែជាការសម្រួលដល់ខេត្តដែលមានបងប្អូនពលរដ្ឋខ្មែរឥស្លាមច្រើន។ ខេត្តដែលមានបងប្អូនខ្មែរឥស្លាមច្រើន លើកសំណើមកកាន់ក្រសួងមហាផ្ទៃ។ សម្តេចតេជោបានចាត់ទុកថា នេះជាការសម្រួលដើម្បីសុខដុមរមនា នៅក្នុងខេត្ត ហើយជាក្របខណ្ឌគោលនយោបាយ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;