សម្រស់ផ្លូវជាតិលេខ៣ ដែលមានតម្លៃជាង ២៥២លានដុល្លារ

  • 2022-03-02 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវការផ្លូវជាតិលេខ៣​ ប្រវែង​ ១៣៤,៨២​ គ.ម ចាប់ពីភ្នំពេញ​ (ចោមចៅ) ដល់ក្រុងកំពត​ ខេត្តកំពត ចំណាយថវិកាសាងសង់ជាង ២៥២លានដុល្លារ ក្នុងនោះប្រមាណ ៤០លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពតនាព្រឹកថ្ងៃទី៣ មីនាឆ្នាំ២០២២ នេះ។

កំណាត់ផ្លូវជាតិលេខ៣ ក៏ជាផ្នែកមួយនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់ផ្លូវអាស៊ានហាយវ៉េយលេខ១២៣(AH-123) ពីប្រទេស ថៃមកប្រទេសកម្ពុជា តាមរយៈផ្លូវជាតិលេខ៤៨ ហើយឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំការលួង ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ និងបន្តទៅប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ៣៣ កាត់តាមកំពង់ត្រាចចេញទៅច្រកព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក (កំពត)-សាសៀរ (ហាទៀង) ដែលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជាជាមួយប្រទេសជិតខាង។

គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៣ មានប្រវែងសរុប ១៣៤,៨២៦ គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១។ ដោយក្នុងនោះ ខ្សែផ្លូវឆ្លងកាត់រាជធានីភ្នំពេញប្រវែង១២គីឡូម៉ែត្រ ខេត្ត កណ្តាលប្រវែង១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៣០គីឡូម៉ែត្រ ខេត្តតាកែវប្រវែង៣០គីឡូម៉ែត្រ និងខេត្ត កំពតប្រវែង៥១គីឡូម៉ែត្រ៕









រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

;