បញ្ចុះតម្លៃ ២៥%គ្រប់ទំនិញ! H&M សាខាដំបូងគេបង្គស់នៅកម្ពុជា បើកលក់ជាផ្លូវការ មានតារាល្បីជាច្រើនចូលរួម

  • 2022-03-18 09:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការរង់ចាំរបស់អតិថិជនបានមកដល់ហើយ!

យីហោម៉ូដសម្លៀកបំពាក់H&M​ បានបើកដំណើរការហាងដំបូងគេក្នុងរាជធានីភ្នំពេញ ក្នុងផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ​ (H&M AEON Mall Phnom Penh1) កាលពីព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២នេះ។​

អតិថិជនច្រើនកុះករ បានតម្រង់ជួរនៅខាងមុខទ្វារហាងតាំងពីម៉ោង ៨ ព្រឹក រួមជាមួយនឹងតារាបង្ហាញម៉ូត តារាហ្វេសបុក ជាច្រើនរូបទៀតក៏បានមកចូលរួមផងដែរ។

H&M បណ្ដុំទៅដោយម៉ូដសំលៀកបំពាក់ក៏ដូចជាទំនិញ ទំនើបទាន់សម័យ មានគ្រប់សណ្ឋានទាំងបុរស ស្ត្រី និងកូនក្មេង។ គ្រប់ទំនិញទាំងអស់សុទ្ធតែ ច្នៃម៉ូដចុងក្រោយគេបង្អស់ រួមជាមួយនឹងពណ៌ស្រស់ឆើតឆាយ ម៉ូតប្លែកៗ ទៅតាមរដូវកាល។

លោក Philippe Lassaux នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសកម្ពុជា រួមជាមួយនឹងប្រទេសថៃរបស់ប្រ៊េន H&M​ បានមានប្រសាសន៍ថា “វាពិតជារីករាយ និងរំភើបចិត្តខ្លាំងណាស់ដែលបានឃើញ អតិថិជនជាច្រើនបានតម្រង់ជួរចាំ តាំងពីហាងមិនទាន់បើកទ្វារ។ លោកបន្ថែមទៀតថា “យើងខ្នះខ្នែងក្នុងការនាំយកម៉ូត គុណភាព និងក្នុងតម្លៃដ៏ល្អបំផុត សម្រាប់អតិថិជនកម្ពុជា ។

ក្នុងថ្ងៃសម្ពោធហាងលក់់សំលៀកបំពាក់នេះឃើញថា មានតារាកិត្តិយសជាច្រើនបានចូលរួម និងទិញទំនិញជាច្រើនរបស់ H&M។ អ្នកដែលបានអញ្ជើញចូលរួមមានដូចជា៖ កញ្ញា ជាស្រីនា, កញ្ញា ហុង ស្រីពេជ្រ, តារា មុនីរ័ត្ន, ប៉ែន ចំរុង, វ៉ាន់ ម៉ៅហ្សូលីនដា, វី ឌីណែត, គឹម ម៊ីសៀង, តេង ហ៊តណារ៉ុង, អ៉ីន សេងហួ និង យឹម ណារី។

រីករាយជាមួយនឹងការបញ្ចុះតម្លៃ ២៥% គ្រប់មុខចាប់ពីថ្ងៃទី ១៨ រហូតដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ ក្នុងហាងមានទាំង បុរស នារី និងកូនក្មេង ក្នុងនោះរួមមានសម្លៀកបំពាក់ ស្បែកជើង គ្រឿងអលង្កា និងទំនិញផ្សេងៗជាច្រើនទាំងទៀត។

កាន់តែពិសេសមិនធ្លាប់មានពីមុនមក H&M បានប្រគល់

  • បណ្ណទឹកប្រាក់ដែលមានចំនួនទឹកប្រាក់រហូតដល់ទៅ ១០០០ដុល្លារ ជូនដល់អតិថិជនដំបូងបង្អស់។
  • បណ្ណទឹកប្រាក់ ៥០០ដុល្លារ សម្រាប់អតិថិជន ២ និងទី៣
  • បណ្ណទឹកប្រាក់ 300 ដុល្លារ អ្នកទិញទំនិញទី 4 ដល់ទី 6
  • បណ្ណទឹកប្រាក់ 100 ដុល្លារ អ្នកទិញទំនិញទី 7 ដល់ទី 16
  • បណ្ណទឹកប្រាក់ 25 ដុល្លារ អ្នកទិញទំនិញទី 17 ដល់ទី 36
  • បណ្ណទឹកប្រាក់ ១៥ ដុល្លារ អ្នកទិញទំនិញទី 37 ដល់ 286។

H&M ជាក្រុមហ៊ុនម៉ូដសំលៀកបំពាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីឈានមុខគេមួយរបស់ពិភពលោក ក្រុមហ៊ុនមួយនេះចាប់កំណើតតាំងពីឆ្នាំ ១៩៤៧ មកម្ល៉េះ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់៖

  • ហ្វេសបុកផេក៖ H&M

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី
;