អតីតអគារស្ថានទូតអាមេរិក ក្លាយជាអគាដុះស្មៅ កូនឈើ និងហាងផឹកស៊ី
- 2022-04-02 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតអគារស្ថានទូតអាមេរិក ក្លាយជាអគាដុះស្មៅ កូនឈើ និងហាងផឹកស៊ី
ចន្លោះមិនឃើញ
ទាំងនេះជារូបថតបង្ហាញពីបច្ចុប្បន្នភាពនៃអតីតអគារស្ថានទូតអាមេរិកដែលមានទីតាំងនៅផ្លូវ១៤៤ កែង៤៩ ម្តុំផ្សារតាប៉ាង ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អគារនេះមាន៥ជាន់ ជាន់ផ្ទាល់ដីបានក្លាយជាការិយាល័យអប់រំរបស់ខណ្ឌ ហាងផឹកស៊ីដែលមានដាក់ស្លាកស្រាបៀរធំៗពីមុខ។ នៅជាន់ខាងលើៗមានប្រជាជលរស់នៅ តែមិនមានច្រើនគ្រួសារនោះឡើយ។ នៅផ្នែកខាងមុខអគារនេះទាំងមូលមានស្មៅ និងរុក្ខជាតិដុះសឹងគ្រប់ជាន់ទាំងអស់ ផ្ទៃជញ្ជាំងមានសភាពចាស់រីករិល មានស្នាមប្រឡាប់ស្ទើរទាំងអស់នៃអគារ។
អគារមានកម្ពស់៥ជាន់នេះ គឺជាអតីតស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានៅពាក់កណ្តាលឆ្នាំ១៩៦០ ហើយក៏ជាអគារការិយាល័យទី៣ បន្ទាប់ពីផ្លាស់ប្តូរពីសណ្ឋាគារឡឺរ៉ូយ៉ាល់ និងអគារមួយនៅម្តុំវត្តភ្នំ។ ទីតាំងនេះជាទីតាំងកើតហេតុនៃបាតុកម្មដោយហឹង្សាប្រឆាំងនឹងអាមេរិកនៅពាក់កណ្តាលឆ្នាំ១៩៦០ផងដែរ៕