វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ពេល​បច្ចុប្បន្ន​ត្រូវ​ប៉ាន់​ខ្លាំង​ផ្ទះ​អាជីវកម្ម​

  • 2022-06-23 15:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​មួយ​រូប​ បង្ហើប​ប្រាប់​ថា​បច្ចុប្បន្ន​នេះ​ប្រភេទ​ផ្ទះ​អាជីវកម្ម​គឺ​ស្ទុះ​នៃ​ការ​គាំទ្រ​ខ្លាំង​តែ​ម្ដង​ ពោល​ប្រជាពលរដ្ឋ​ហាក់​ចាប់​អារម្មណ៍​ជ្រើសរើស​ច្រើន​មិន​ថា​តំបន់​ណា​ ឬ​កន្លែង​ណា​ទេ​នៅ​ភ្នំពេញ។​

ផ្ទះអាជីវកម្មកំពុងសាងសង់
លោក​ស្រី​ ជូន​ សុផានី​ អ្នក​ជំនាញ​ ផ្នែក​អចលនទ្រព្យ​មួយ​រូប​បាន​បង្ហើប​ប្រាប់​ថា​ ឥលូវ​នេះ​សន្ទុះ​នៃ​ការ​គាំទ្រ​ ឬ​ការ​ជ្រើសរើស​ផ្ទះ​ប្រភេទ​អាជីវកម្ម​គឺ​ខ្លាំង​ ប្រជាពលរដ្ឋ​មិន​ស្ទាក់ស្ទើរ​នោះ​ឡើយ​ក្នុង​ការ​ទិញ។​ ជាក់ស្ដែង​បុរី​ភ្នំពេញ​ថ្មី​រ៉េឌានផាក​ នៅ​តំបន់​ទួលពង្រ​ដែល​មាន​ផ្ទះ​រាប់​រយ​ល្វែង​បែប​អាជីវកម្ម​នេះ​គឺ​លក់​អស់​ស្ទើរ​ទាំង​ស្រុក​ទៅ​ហើយ។​
ផ្ទះអាជីវកម្មកំពុងសាងសង់

ប្រជាពលរដ្ឋ​គឺ​ចាប់​អារម្មណ៍​ប្រភេទ​ផ្ទះ​បែប​នេះ​ ព្រោះ​យល់​ឃើញ​ថា​ងាយ​ស្រួល​ប្រកប​របរ​អាជីវកម្ម​នានា​ និង​ងាយ​ស្រួល​ក្នុង​ការ​រស់នៅ​ជា​ពិសេស​អ្នក​ចូលចិត្ត​ភាព​អ៊ូអរ​តែ​ម្ដង។​ បញ្ជាក់​ដែរ​ថា​នៅ​កម្ពុជា​បន្ទាប់​ពី​ស្ថានភាព​កូវីដ​ធូរស្រាល​វិស័យ​អចលនទ្រព្យ​ក៏​កម្រើក​ឡើង​វិញ​ជា​បណ្ដើរៗ​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;