ខ្សែក្រវាត់​ Ganzberg One Strike​ រដូវកាល​ទី៣​ ចាប់​ផ្ដើម​ពី​ថ្ងៃ​អាទិត្យ​ ទី៧​ នេះ​ទៅ​ហើយ​

  • 2022-08-07 06:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់​ផ្ដើម​ពី​សប្ដាហ៍​ដំបូង​ខែ​សីហា​តទៅ​បន្ទាប់​ពី​សម្រេច​ជោគជ័យ​អស់​រយៈ​ពេល​១២​ខែ​ ពោល​ ​គឺ​២​រដូវ​កាល​កន្លង​ផុត​ទៅ​ កម្មវិធី​ប្រដាល់​គុន​ខ្មែរ​របស់​ស្ថានីយទូរទស្សន៍​ PNN​ ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ផ្ដាច់​មុខ​ពី​ Ganzberg បានបន្តដំណើរទៅមុខរហូតដល់ដំណាច់ឆ្នាំ២០២២ ដែល​នោះគឺជារដូវកាលទី៣ នៃកម្មវិធីប្រដាល់គុនខ្មែរ Ganzberg Onestrike នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតជម្រុះពីសប្ដាហ៍ទី១ នៃខែសីហា តទៅ។

បេក្ខភាពប្រកួត
២រដូវកាលកន្លងទៅកម្មវិធីប្រដាល់គុនខ្មែរ Ganzberg Onestrike​បាន​រកឃើញ​អធិរាជ២​ប្រភេទទម្ងន់​ផ្សេងគ្នា ​ដោយរដូវកាលទី១ ទម្ងន់៥៧គីឡូក្រាម អេលីត ចំរើន ក្រសោបយកខ្សែក្រវាត់ និងប្រាក់១ម៉ឺនដុល្លារ រីឯរដូវកាលទី២ ប្រភេទ៦០គីឡូក្រាម រិន ដេវីត គ្រោងខ្សែក្រវាត់ និងប្រាក់រង្វាន់៤០លានរៀល។​
ទិដ្ឋភាពមុននេះ

ចំណែករដូវកាលថ្មី ចំណីចក្ខុកាន់តែប្លែក គឺការប្រកួតដណ្ដើមខ្សែក្រវាត់ Ganzberg Onestrike និងប្រាក់រង្វាន់ ១ម៉ឺនដុល្លារ ប្រភេទទម្ងន់៦៥គីឡូក្រាម។ គួរជម្រាបជូនថា សម្រាប់បេសកម្មដណ្ដើមខ្សែក្រវាត់ Ganzberg Onestrike រដូវកាលទី៣ គឺនៅរក្សារូបមន្តដដែល ពោលគឺការប្រកួតចាញ់ធ្លាក់ ដោយឡែកសម្រាប់បេក្ខភាពទម្ងន់៦៥គីឡូដែលមកពី១៦ក្លិបផ្សេងគ្នា រូមមាន ៖ កីឡាករ ធន់ ចាន់តាក់,​ នូវ ដារ៉ូ, គង់ សំបូរ, ផាន់ រះ, មឿង សុខហ៊ុច, សេក គឹមរួន, ផាន់ គ្រាន់, វ៉ែន ហុងជីវង្ស, ឡុង សំណាង, សូត្រ ខេវិន, ម៉ន ព្រហ្មម៉ាញ, តាំង សីហា, គិន សំបូរ, នួន រ៉ាថេប, សោម វិឆ័យ, ខុន ស៊ីចន។

សូមបញ្ជាក់ថា កម្មវិធីប្រដាល់ Ganzberg One Strike នៃស្ថានីយទូរទស្សន៍ PNN នឹងបើកយុទ្ធនាការជម្រុះដណ្ដើមខ្សែក្រវាត់ អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក រដូវកាលទី៣ ដែលនឹងចាប់ផ្ដើម ពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២២ តទៅ៕ 3 3

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;