ឯកឧត្ដម សុខ សូកាន៖ ប្រកួតជើងឯកថ្នាក់ជាតិជាឱកាសសម្លឹងរកធនធានយុវជនថ្មីៗ
- 2022-10-15 08:04:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម សុខ សូកាន៖ ប្រកួតជើងឯកថ្នាក់ជាតិជាឱកាសសម្លឹងរកធនធានយុវជនថ្មីៗ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ថាការប្រកួតជើងឯកថ្នាក់ជាតិ ២០២២ នេះជាឱកាសល្អសម្រាប់សហព័ន្ធក្នុងការសម្លឹងរកមើលធនធានល្អៗជាពិសេសយុវជនឆ្នើមៗដើម្បីមកបង្វឹកត្រៀមការប្រកួតនៅពេលខាងមុខ។
ប្រធានសហព័ន្ធខាងលើបន្ថែមទៀតថា នេះក៏ជាឱកាសល្អមួយសម្រាប់សហព័ន្ធក្នុងការបានសម្លឹងមើលសមត្ថភាពរបស់យុវជនឆ្នើមៗក្នុងការប្រកួតដើម្បីយកមកបណ្ដុះបណ្ដាលធ្វើជាថ្នាលត្រៀមស្នងរៀមច្បងក៏ដូចជាត្រៀមការប្រកួតនៅពេលខាងមុខជាដើម។
ការប្រកួតជើងឯកថ្នាក់ជាតិនេះគឺមានកីឡាករ កីឡាការិនីសរុប ១២៧នាក់ មកពីសមាគម ក្លឹប១៧ និងលេងលើ ៥វិញ្ញាសាផ្សេងគ្នា។ វិញ្ញាសាបុរស ១ទល់១ វិញ្ញាសានារី ១ទល់១ វិញ្ញាសាយុវជនក្រោម១៨ឆ្នាំ ១ទល់១ វិញ្ញាសាយុវនារីក្រោម១៨ឆ្នាំ ១ទល់១ និងវិញ្ញាសាចម្រុះ ២ទល់២។ ការប្រកួតធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥-១៦ ខែតុលា ២០២២ នៅពហុកីឡដ្ឋានជាតិ៕