លោក Guo Yang កម្មវិធី​មហោរស្រព​ប្រដាល់​ធំ​នៅ​ចិន​ស្អែក​នេះ​អត់​មាន​មុខ​កម្ពុជា​ម៉េច​បាន​

  • 2023-02-02 15:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Guo Yang​ ប្រធាន​ក្លឹប​ប្រដាល់​ឡុងហៃ​ ថា​មហោរស្រព​ប្រដាល់​ដ៏​ធំ​ WES​ នៅ​ថ្ងៃ​ស្អែក​នេះ​អត់​មាន​កីឡាករ​កម្ពុជា​ ឬ​មុខ​កម្ពុជា​ម៉េច​និង​បាន​ ព្រោះ​ប្រទេស​មាន​កីឡាករ​ និង​វប្បធម៌​រុងរឿង។​

លោក​ Guo Yang (អាវស)
ប្រធាន​ក្លឹប​ប្រដាល់​ឡុងហៃ​ លោក​ Guo Yang​ បាន​ឲ្យ​ដឹង​ថា​ មហោរស្រព​ប្រដាល់​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ចិន​ ថ្ងៃ​ទី៣​ ខែ​កុម្ភៈ​ ស្អែក​នេះ​គឺ​ធំ​ និង​មាន​កីឡាករ​ច្រើន​ត្រូវ​ប្រកួត។​ ដូច្នេះ​លោក​ត្រូវ​តែ​សុំ​ដាក់​បញ្ចូល​កីឡាករ​កម្ពុជា​ដើម្បី​បាន​ប្រកួត​ដែរ។​

អ្នក​ស្រឡាញ់​ផ្នែក​ក្បាច់​គុន​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ លោក​ពិត​ជា​គោរព​ស្រឡាញ់​ និង​ចូលចិត្ត​ក្បាច់​គុន​ខ្មែរ​ កីឡាករ​កម្ពុជា​ និង​ពិសេស​ជា​ប្រទេស​ធ្លាប់​មាន​វប្បធម៌​ល្បីល្បាញ​ ទើប​ខ្លួន​ព្យាយាម​នាំ​កីឡាករ​កម្ពុជា​ឡើង​កម្មវិធី​នៅ​ប្រទេស​ចិន​នេះ។​ មួយ​វិញ​ទៀត​លោក​ចង់​ជួយ​ពង្រីក​ការ​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​ស្គាល់​គុន​ខ្មែរ​កាន់តែ​ល្បី​ជាង​នេះ​ទៅ​ទៀត។​

លន បញ្ញា

បញ្ជាក់​ដែរ​ថា​ កីឡាករ​ លន​ បញ្ញា​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ម្ចាស់​ផ្ទះ​ចិន​ នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ​ក្នុង​កម្មវិធី​មហោរស្រព​ប្រដាល់​ប្រចាំ​ឆ្នាំ​ WES៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;