ក្រសួងការពារជាតិ ប៉ះភ្នំពេញក្រោន ក្រុមណាបាន៣ពិន្ទុល្ងាចនេះ?
- 2017-05-06 03:11:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងការពារជាតិ ប៉ះភ្នំពេញក្រោន ក្រុមណាបាន៣ពិន្ទុល្ងាចនេះ?
ចន្លោះមិនឃើញ
ការប្រកួតសប្ដាហ៍ទី១០ លីគកំពូលកម្ពុជា នាថ្ងៃសៅរ៍នេះ ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ នឹងទទួលស្វាគមន៍ក្រុមភ្ញៀវភ្នំពេញក្រោន នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ វេលាម៉ោង៦ល្ងាច ដោយមានការផ្សាយផ្ទាល់ពីទូរទស្សន៍ BTV News ផងដែរ។
ក្រសួងការពារជាតិ ទើបតែបរាជ័យក្រោមថ្វីជើងក្លឹបវេស្ទើនភ្នំពេញ ៣-២ កាលពីសប្ដាហ៍មុន ខណៈពួកគេបច្ចុប្បន្ន កំពុងស្ថិតនៅលេខរៀងទី២ តាមពីក្រោយក្រុមឈរលើកំពូលតារាងព្រះខ័នរាជស្វាយរៀង៣ពិន្ទុ (២១ពិន្ទុ)។ ខ្សែការពារ ពុំ តុលា របស់ក្រសួងការពារជាតិ បានចូលបញ្ជីកីឡាករវិញហើយ បន្ទាប់ពីរងរបួស។
ដោយឡែក ភ្នំពេញក្រោន ទើបតែយកឈ្នះក្រុមបឹងកេត ក្នុងលទ្ធផល ៤-០ កាលពីសប្ដាហ៍ទី៩ ដែលធ្វើឲ្យពួកគេឡើងឈរលេខរៀងទី៣ តាមពីក្រោយក្រសួងការពារជាតិ ១ពិន្ទុ។ គ្រូបង្វឹក លោក Oleg Starynskyi បាននិយាយថា ទោះបីជាឈ្នះបឹងកេតក៏ពិតមែន តែលោកបានផ្ដោតអារម្មណ៍លើការប្រកួតទល់នឹងការពារជាតិផងដែរ។
កាលពីរដូវកាល ២០១៦ ក្រសួងការពារជាតិ បរាជ័យក្នុងទឹកដី ពេលប៉ះភ្នំពេញក្រោន ២-១ ប៉ុន្តែនៅជំនួបជើងទី២ ក្រសួងការពារជាតិបានសងសឹកវិញនៅទឹកដី RSN ដោយយកឈ្នះក្នុងលទ្ធផល ១-០។ សម្រាប់ការប្រកួត ២គូផ្សេងទៀត នៅថ្ងៃជាមួយគ្នា មាន Cambodian Tiger ប៉ះ អគ្គិសនីកម្ពុជា ម៉ោង៣រសៀល ចំណែក ព្រះខ័នរាជស្វាយរៀង ទទួលស្វាគមន៍ ណាហ្គាវើល ម៉ោង៦ល្ងាច៕