ប្រជាពលរដ្ឋ​ភាគច្រើននៅ​អគារ​ប៊ូឌីង ព្រម​ទទួល​យក​សំណង

  • 2017-05-12 06:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ច​ប្រជុំ​រវាង​លោក ជា សុផារ៉ា រដ្ឋមន្រ្ដី​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់ និង​ប្រជាពលរដ្ឋ​បាន​បញ្ចប់​នៅ​ម៉ោង​ជិត ១២​ថ្ងៃត្រង់​នេះ។ ជា​លទ្ធផល ប្រជាពលរដ្ឋ​ភាគច្រើន ក្នុង​ចំណោម​ប្រជាពលរដ្ឋ ៤៩៣គ្រួសារ​ដែល​រស់នៅ​អគារ​ប៊ូឌីង​ ស បាន​យល់​ព្រម​ទទួល​យក​សំណង​ជា​ទឹកប្រាក់ ១៤០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ បន្ថែម​លើ​នេះ លោក ជា សុផារ៉ា ក៏​បាន​ជូន​ទឹកប្រាក់ ក្នុង​មួយ​គ្រួសារ ១០០ដុល្លារ​ផងដែរ សម្រាប់​ថ្លៃ​ដឹក​ជញ្ជូន​សម្ភារៈ​រើ​ផ្ទះ។

ឯកឧត្តម ជា សុផារ៉ា បាន​បន្ថែម​ថា អ្នក​យល់​ព្រម​ទទួល​សំណង នឹង​ធ្វើ​កិច្ចសន្យា​ទិញ​លក់ ចាប់ពី​ពេល​នេះ​តទៅ ហើយ​នឹង​ទទួល​បាន​ថវិកា តាម​ទំហំ​ផ្ទះ​នីមួយៗ ពី​ក្រុមហ៊ុន​ជប៉ុន នៅ​ថ្ងៃ​ទី៦ ខែមិថុនា ឆ្នាំ២០១៧។

ក្រៅពី​នោះ មាន​ប្រជា​ពលរដ្ឋ​អ្នក​រស់​នៅ​ជាន់​ក្រោម​ទាំង​អស់ មិន​យល់​ព្រម​ទៅ​នឹង​ការ​ផ្ដល់​តម្លៃ​ ១៤០០ដុល្លារ​ក្នុង​មួយ​ការ៉េ​នេះទេ ដោយ​សំអាង​ថា​ពួកគាត់​រស់​នៅ​ជាន់​ក្រោម ហើយ​ផ្ទះ​មាន​ទំហំ​តូច ចំណែក​ដីយ៉ាប​ខាង​មុខ​ផ្ទះ ក្រុមហ៊ុន​មិន​គិត​ឲ្យ​នោះទេ។ យ៉ាងណាក៏ដោយ ឯកឧត្តម ជា សុផារ៉ា បាន​បញ្ជាក់​ថា ​អ្នក​មិន​យល់​ព្រម​ នឹង​បន្ត​ដោះស្រាយ​នៅ​ថ្ងៃ​ក្រោយ​ទៀត៕

អគារ​ប៊ូឌីង ស (រូបភាព៖ RFA)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;