ឈិន ឡុង ចាប់ដៃគូជាមួយ រ៉ាំបូ គ្រោងសម្ដែងក្នុងរឿងថ្មី
- 2017-05-12 06:42:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិន ឡុង ចាប់ដៃគូជាមួយ រ៉ាំបូ គ្រោងសម្ដែងក្នុងរឿងថ្មី
ចន្លោះមិនឃើញ
តារាសម្ដែងចិន Jackie Chan (ឈិនឡុង) និងតួសម្ដែងអាមេរិក Sylvester Stallone (រ៉ាំបូ) កំពុងសហការគ្នា ដើម្បីសម្ដែងភាពយន្តបែបបាញ់បោះថ្មីមួយមានចំណងជើងថា "Ex-Baghdad"។ ចំណែកលោក Scott Waugh ដែលធ្លាប់ដឹករឿង "Need for Speed" កំពុងតែធ្វើការចរចាជាមួយផលិតកម្ម ដើម្បីដឹកនាំរឿងខាងលើនេះ។
“Ex-Baghdad” រៀបរាប់ពីអតីតទាហានពិសេសពីររូប ដែលជួយសង្គ្រោះប្រជាជនចាកចេញពីរដ្ឋធានី Baghdad ទៅកាន់តំបន់សុវត្ថិភាពមួយ។
គម្រោងចំណាយទុនលើភាពយន្តថ្មីនេះគឺប្រមាណ ៨០លានដុល្លារ ហើយនឹងត្រៀមចាក់បញ្ចាំងជាអន្តរជាតិ មិនមែនតែក្នុងប្រទេសចិននោះឡើយ ព្រោះការរើសយកតួឈិន ឡុង និង រ៉ាំបូ មកសម្ដែង ដោយសារតែអ្នកទាំងពីរមានអ្នកស្គាល់ច្រើននៅពាសពេញពិភពលោក មិនមែនតែក្នុងប្រទេសចិន និងអាមេរិកទេ៕