Harry Kane ស៊ុត Leicester ៤គ្រាប់ ឡើងលើ​គេ​ក្នុង​បញ្ជី​ស្បែកជើង​មាស

  • 2017-05-19 02:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Harry Kane បាន​ស៊ុត​បញ្ចូលទី ៤គ្រាប់ ជួយ​ឲ្យក្រុម​មាន់​ខ្នាយមាស Tottenham Hotspur បំបាក់​ក្រុម​កញ្ជ្រោង Leicester ៦-១ យប់មិញ។ ២គ្រាប់​ផ្សេង​ទៀត​របស់ Spurs ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​កូរ៉េខាងត្បូង Son Heung-min ខណៈ​១គ្រាប់​របស់ Leicester ស៊ុត​ដោយ Chilwell។

ការ​បំប៉ោង​សំណាញ់​ទី ៤គ្រាប់​ ជួយ​ឲ្យ​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ ឡើង​ឈរ​លើគេ ក្នុង​បញ្ជី​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ ពោល​គឺស៊ុត​បញ្ចូលទី ២៦គ្រាប់ វ៉ាដាច់ Romelo Lukaku (២៤គ្រាប់) និង Alexis Sanchez (២៣គ្រាប់)។

៤គ្រាប់​បន្ថែម​នេះ ក៏​ធ្វើ​ឲ្យ Kane ក្លាយជា​កីឡាករ​ទី៥ ក្នុង​ប្រវត្តិសាស្រ្ដ Premier League ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន​លើស ២៥គ្រាប់ ក្នុង​២រដូវកាល​ជាប់គ្នាផងដែរ (កីឡាករ​៤រូប​ផ្សេងទៀត មាន Robbie Fowler, Thierry Henry, Alan Shearer និង Robin van Persie)។

លទ្ធផល​នេះ មិន​ធ្វើ​ឲ្យ​តារាង​ពិន្ទុ​មាន​ការ​ប្រែប្រួល​នោះទេ គឺ មាន់ខ្នាយមាស នៅ​តែ​ឈរ​លេខ២ ឯ​ក្រុម​កញ្ជ្រោង ឈរ​លេខ ១១។ ការប្រកួត​បញ្ចប់​រដូវកាល​សប្ដាហ៍​ចុងក្រោយ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ដោយ Spurs ត្រូវ​ជួប​ដែល​ត្រូវ​កាត់ចោល Hull City។ ចាំ​មើល​ទាំង​អស់​គ្នា ថា​តើ Kane អាច​រក្សា​តំណែង​កំពូល Top Scorer ដើម្បី​យក​ស្បែក​ជើង​មាស បាន​ដែរ​ឬ​អត់?

ប្រភព៖ BBC ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;