គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនាធំ នៅសង្កាត់ជ្រោយចង្វារ
- 2017-05-19 10:18:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនាធំ នៅសង្កាត់ជ្រោយចង្វារ
ចន្លោះមិនឃើញ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៩ ខែឧសភានេះថា គណបក្សរបស់លោក នឹងជួបជុំហែក្បួនឃោសនាបោះឆ្នោត នៅសង្កាត់ជ្រោយចង្វារ នាថ្ងៃទី២០ ខែឧសភាស្អែកនេះ ដោយជួបជុំសកម្មជនប្រមាណ ៦០០នាក់ នៅទីស្នាក់ការគណបក្ស ដែលជាផ្ទះរបស់លោក ជិតរង្វង់មូលជ្រោយចង្វារ ត្រើយខាងកើត។
គួរបញ្ជាក់ផងដែរថា គណបក្សខ្មែររួបរួមជាតិ មានគោលនយោបាយ ៩ ចំណុច សម្រាប់យកទៅឃោសនាបោះឆ្នោតឃុំសង្កាត់ ដែលរួមមានដូចជា ពង្រឹងសន្តិសុខ ពង្រឹងអភិបាលកិច្ចល្អ លុបបំបាត់អំពើអយុត្តិធម៌ និងបក្សពួក គ្រួសារនិយម ជាដើម៕