លោកផៃ ស៊ីផាន ប្រតិកម្មនឹងលោកកឹម សុខា ដែលចង់លុបក្រសួងអភិវឌ្ឍន៍ជនបទ
- 2017-05-22 08:27:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកផៃ ស៊ីផាន ប្រតិកម្មនឹងលោកកឹម សុខា ដែលចង់លុបក្រសួងអភិវឌ្ឍន៍ជនបទ
ចន្លោះមិនឃើញ
លោកផៃ ស៊ីផាន បានប្រតិកម្មភ្លាមៗ តបទៅលោកកឹម សុខា ដែលប្រកាសថានឹងលុបចោលក្រសួងអភិវឌ្ឍន៍ជនបទពេលគណបក្សលោកឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។
រំលឹកផងដែរថា កាលពីថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា បើគណបក្សលោកជាប់ឆ្នោតឡើងកាន់អំណាច នឹងលុបក្រសួងអភិវឌ្ឍន៍ជនបទចោល។ លោកបានលើកហេតុផលថា ពេលគណបក្សលោកឈ្នះឆ្នោត នឹងផ្ដល់ថវិកា ៥០ម៉ឺនដុល្លារសម្រាប់ការអភិវឌ្ឍក្នុងឃុំសង្កាត់នីមួយៗ ដូច្នេះក្រសួងអភិវឌ្ឍន៍ជនបទ លែងសំខាន់ទៀតហើយ ព្រោះឃុំសង្កាត់ អាចប្រើប្រាស់ថវិកានេះ ដើម្បីអភិវឌ្ឍន៍ ដោយមិនចាំបាច់ទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទដូចសព្វថ្ងៃនេះទេ។
កន្លងមក លោកកែម ឡី អ្នកស្រាវជ្រាវសង្គម ធ្លាប់បានលើកឡើងកាលពីលោកនៅមានជីវិតថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងក្រសួងបរិស្ថាន គួរតែត្រូវបញ្ចូលមកក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែមួយ ដើម្បីកាត់បន្ថយការចំណាយថវិកាជាតិ។ លោកថាការបំបែកក្រសួងច្រើននេះ គឺជាការខ្ជះខ្ជាយថវិកាជាតិ ហើយគួរយកថវិកាទាំងនោះទៅអភិវឌ្ឍជនបទវិញ៕