Griezmann ទម្លាយ​ថា ខ្លួន​ទំនង​ជា​ផ្ទេរ​ទៅ Man Utd ប្រហែល ៦០%

  • 2017-05-23 06:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Antoine Griezmann បាន​បង្ហើប​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​បារាំង​មួយ កាលពី​យប់មិញ​ថា បើ​គិតជា​មធ្យម​ភាគ រូបគេ​ហ៊ាន​ឲ្យ ៦ លើ ១០ សម្រាប់​ការ​ផ្ទេរ​ទៅ​កាន់​ក្រុម Manchester United របស់​គេ ខណៈ​ខ្លួន​នឹង​សម្រេច​ពី​អនាគត​ជាមួយ​ក្លឹប នៅ​ក្នុង​រយៈពេល ២​សប្ដាហ៍​ទៀត។

Griezmann ឆ្លើយសំណួរនៅក្នុងកម្មវិធីទូរទស្សន៍បារាំង
ក្នុង​កម្មវិធី Quotidien របស់​បារាំង ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Atletico Madrid រូប​នេះ បាន​ឆ្លើយ​ថា៖ «វា​អាច​ទៅ​រួច។ ខ្ញុំ​ហ៊ាន​ឲ្យ ៦ លើ ១០» បន្ទាប់ពី​ពិធីករ​សួរ​អំពី​គោលដៅ​របស់​គេ​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​កាន់​ក្រុម​បិសាច​ក្រហម Man Utd។ ទន្ទឹម​នេះ​ដែរ សំណួរ​ទាក់ទង​នឹង​ការ​បន្ត​ស្នាក់​នៅ​ជាមួយ​ក្លឹប At. Madrid ក៏​ត្រូវ​បាន​សួរ​ផងដែរ ខណៈ​សាមី​ខ្លួន​បាន​បញ្ជាក់​ថា ឱកាស​ដែល​គេ​ស្នាក់​នៅ​បន្ត គឺ ៧ លើ ១០។

កាលពី​ដើម​ខែ​ឧសភា​កន្លងទៅ សារព័ត៌មាន Sportsmail បាន​អះអាង​ថា តម្លៃខ្លួន​របស់​តារា​ឆ្នើម​សញ្ជាតិ​បារាំង​រូប​នេះ អាច​ឡើង​ដល់ ១៥៥ លាន​ផោន គិត​ទាំង​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​របស់​គេ ក្នុង​កិច្ចសន្យា​រយៈ​ពេល ៥ ឆ្នាំ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;