អ្នកលេង Instragram មានសុខភាពខួរក្បាលខ្សោយជាងបណ្ដាញសង្គមដទៃ
- 2017-05-23 06:48:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលេង Instragram មានសុខភាពខួរក្បាលខ្សោយជាងបណ្ដាញសង្គមដទៃ
ចន្លោះមិនឃើញ
របាយការណ៍ Status of Mind របស់ Royal Society of Public Health (RSHP) និង Young Health Movement (YHM) នៅចក្រភពអង់គ្លេស បានរកឃើញថ្មីៗនេះថា បណ្ដាញសង្គម Instagram បានប៉ះពាល់ដល់សុខភាពខួរក្បាលរបស់យុវជន ខ្លាំងជាងបណ្ដាញសង្គមផ្សេងៗទៀត។
ការសន្និដ្ឋាន ត្រូវបានធ្វើឡើងបន្ទាប់ពីមនុស្ស ១៥០០ នាក់ អាយុចន្លោះពី ១៤ ទៅដល់ ២៤ ឆ្នាំ បានឆ្លើយនឹងសំណួរ ដើម្បីឲ្យពួកគេបញ្ចេញជាមតិ អំពីបញ្ហាទាក់ទងនឹងជំងឺបាក់ទឹកចិត្ត ការស្គាល់ខ្លួនឯង និងសមត្ថភាពក្នុងការបង្កើតទំនាក់ទំនងនៅខាងក្រៅ។
Snapchat ស្ថិតនៅចំណាត់ថ្នាក់ទី២ ខណៈ Facebook ឈរនៅលេខរៀងទី៣ ជាបណ្ដាញសង្គមដែលប៉ះពាល់ខួរក្បាលរបស់អ្នកប្រើប្រាស់។ លោក Shirley Cramer នាយកប្រតិបត្តិ RSPH បានឲ្យដឹងថា បណ្ដាញសង្គមទាំងនេះធ្វើឲ្យមានអារម្មណ៍អស់សង្ឃឹម និងការថប់អារម្ភរសាប់រសល់ចំពោះយុវជន៕