ក្រោយបង្ហាញខ្លួនបានចំនួន ៧៨៦ប្រកួត នៅក្លឹបបាល់ទាត់ Roma របស់អ៊ីតាលី Francesco Totti ប្រកាសបញ្ចប់អាជីពជាមួយក្លឹបនេះកាលពីយប់មិញ ដោយបន្សល់ទុកនូវកំណត់ត្រាជាច្រើន ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ។
កំណត់ត្រាទាំងនោះ រួមមាន៖
- បង្ហាញខ្លួនចំនួន ៧៨៦ប្រកួត នៅ Roma គ្រប់កម្មវិធីប្រកួតទាំងអស់
- រកបាន ៣០៧គ្រាប់ សម្រាប់ Roma គ្រប់កម្មវិធីប្រកួតទាំងអស់
- លេងចំនួន ២៥រដូវកាល នៅក្របខ័ណ្ឌ Serie A របស់អ៊ីតាលី ស្មើវីរបុរសរបស់ក្លឹប AC Milan គឺ Paolo Maldini
- បានរកគ្រាប់បាល់ចំនួន ២៣រដូវកាលនៅក្របខ័ណ្ឌ Serie A
- រដូវកាលដែល Totti រកគ្រាប់បាល់បានច្រើនបំផុត គឺ ២០០៦-០៧។ រូបគេបានឈ្នះ ស្បែកជើងមាស នៅ Serie A (៣២គ្រាប់) និង ស្បែកជើងមាសរបស់ទ្វីបអឺរ៉ុប (២៦គ្រាប់)
- បង្ហាញខ្លួននៅ Roma ក្នុងអាយុត្រឹមតែ ១៦ឆ្នាំ
- បង្ហាញខ្លួនលើកចុងក្រោយឲ្យ Roma ក្នុងអាយុ ៤០ឆ្នាំ
- ក្លាយជាប្រធានក្រុមវ័យក្មេងបំផុត នៅ Roma ក្នុងប្រវត្តិសាស្ត្ររបស់ក្របខ័ណ្ឌ Serie A
- ឈ្នះជើងឯក Serie A មួយលើកនៅរដូវកាល ២០០០-០១
- ជើងឯករង ៩លើក
- ទទួលបានកាតក្រហម ១៦កាត៕
ប្រភព៖
BBC
ប្រែសម្រួល៖ លាភ.